ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ

6 Videos


កាលពីពេលថ្មីៗកន្លងទៅនេះ ព័ត៌មានវិលត្រឡប់មកវិញរបស់ផលិតកម្មយូធូ ក្រោយបាត់ខ្លួនអស់ រយៈពេល ១០ ឆ្នាំ បានក្លាយជារឿងរ៉ាវមួយភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្តាមហាជនជាច្រើននាក់ ។ ព័ត៌មាននេះបានចេញផ្សាយតាមរយៈសារបង្ហោះរបស់គណនី Facebook ផ្ទាល់របស់លោក ទិត្យ វិច្ឆិកា ដែលយើងបានដឹងថា អាល់ប៊ុមដំបូងក្រោយពីបាត់ខ្លួនជាង ១០ ឆ្នាំរបស់ផលិតកម្មយូធូមានឈ្មោះថា I Come Back (ខ្ញុំវិលមកវិញ) ។

ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ

មុននេះបន្តិចដែរ លោក ទិត្យ វិច្ឆិកា ក៏បានបង្ហោះសារថ្មីមួយទៀត ដើម្បីបញ្ជាក់បន្ថែមលើអាល់ប៊ុមចម្រៀងថ្មីនេះ ។ លោកបានសរសេរប្រាប់ឲ្យដឹងថា អាល់ប៊ុមចម្រៀងថ្មីនេះនឹងចេញលក់នៅដើមខែមិថុនា ឆ្នាំ ២០១៦ ខាងមុខ ដែលមានលក់ទាំងទីផ្សារក្នុងស្រុក និង ក្រៅស្រុកផងដែរ រួមមានប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង អូស្ត្រាលី ។ ចំពោះមូលហេតុដែលផលិតកម្មយូធូបានលេចមុខមកវិញនោះគឺ ដើម្បីរកមូលនិធិមកជួយជនក្រីក្រ ដូចជាជនពិការ ចាស់ជរា កុមារកំព្រាគ្មានទីជម្រក និង ខ្វះខាតស្បៀងអាហារ ។

ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ

ចំពោះសារដែលសរសេរបង្ហោះថ្មីនេះ លោកក៏បានបញ្ជាក់ដែរថា ផលិតកម្មយូធូ នឹងជ្រើសរើសអ្នកជំនាន់ក្រោយដែលមានឆន្ទៈជួយសង្គម និង មានសមត្ថភាពផ្នែកសម្លេង ដើម្បីចូលរួមធ្វើការជាមួយគ្នាឲ្យបានល្អ និង រួមគ្នាជួយសង្គមដោយភាពរីករាយ ។ គួររំឭកដែរថា លោក ទិត្យ វិច្ឆិកា ធ្លាប់រងគ្រោះជួបនឹងភាពលំបាកវេទនាជាច្រើន ក្រោយបាត់មុខពីពិភពសិល្បៈ ប៉ុន្តែក្រោយមក លោកក៏បានតស៊ូជម្នះរាល់ភាពលំបាក និង បានចូលរួមធ្វើការងារសប្បុរសធម៌ជាច្រើន រហូតលោកអាចស្រោចស្រង់កេរ្ត៍ឈ្មោះលោកមកវិញដូចពេលបច្ចុប្បន្ន ៕ រិទ្ធី

ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទិ​ត្យ វិច្ឆិកា ប្រាប់​ពីថ្ងៃ​ចេញលក់ និង មូលហេតុ​ដែល​ផលិតកម្ម​យូ​ធូ​បង្កើត​ឡើងវិញ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត