គណបក្ស​សង្គ្រោះ​ជាតិ​៖ មិន​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន សែន​ នៅ​អាម៉េរិក​ទេ

កាសែត​ The Desert Sun ក្នុង​ស្រុក​នៅ​អាម៉េរិក​រាយការណ៍​ថា នឹង​មាន​មនុស្ស​ជាង​១ពាន់​នាក់​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បណ្ដា​​មេដឹកនាំ​ពី​ប្រទេស​អាស៊ាន​ និង​គោល​នយោបាយ​របស់​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ​អំពី​បញ្ហា​បញ្ជូន​មនុស្ស​ទៅ​ស្រុក​កំណើត​វិញ, បញ្ហា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អន្ដរ​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា TPP និង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​តំណាង​ប្រមុខ​ រដ្ឋ​ប្រទេស​ទាំង​នោះ​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ។ ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា, វៀតណាម និង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​បញ្ហា​ពុក​រលួយ, ការ​គាប​សង្កត់​ និង​សិទ្ធិ​មនុស្ស​។