ក្រសួងសុខាភិបាល ​ហាម​ពេទ្យ​ផឹកស្រា​ និង ​លេងល្បែង​ក្នុង​ម៉ោង​ការងារ​

6 Videos


ដោយសារតែមានបាតុភាពលេចចេញនូវការិះគន់ជាបន្តបន្ទាប់ចំពោះពេទ្យនៅក្នុងស្រុកខ្មែរទើបឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការមួយច្បាប់លេខ ០៨៧ អមស/ម.ព ចុះថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៥ ជម្រាបមកលោក-លោកស្រីប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ឲ្យចាត់វិធានការផ្សព្វផ្សាយដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព បញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹង (ផឹកស្រា ឬស្រាបៀរ) ក្នុងពេលបំពេញការងារ ឬពេលយាមប្រចាំការក្នុងមន្ទីរពេទ្យ ព្រមទាំងការលេងល្បែងជាបន្ទាន់ ។លិខិតបម្រាមរបស់ក្រសួងសុខាភិបាល បានលើកឡើងថា៖

ក្រសួងបានទទួលព័ត៌មានអំពីមន្ត្រីរាជការផ្នែកសុខាភិបាលមួយចំនួនតូច បាននិងកំពុងប្រើប្រាស់គ្រឿងស្រវឹង លេងបៀរនៅក្នុងម៉ោងការងារ ឬយាមប្រចាំការនៅមន្ទីរពេទ្យដែលជាអំពើអាក្រក់អាចបង្កការរាំងស្ទះ យឺតយ៉ាវការងារ ករណីមានជំងឺត្រូវការសេវាសង្គ្រោះបន្ទាន់ ចំណែកឯផ្គត់ផ្គង់សេវាវិញ មានអាកប្បកិរិយាមិនសមរម្យជាមួយអ្នកជំងឺ ហើយអ្នកជំងឺនឹងទទួលរងនូវសម្ពាធច្រើន និងអាចកើតមានបញ្ហាមិនប្រក្រតី ។ ករណីនេះ ក្រសួងសូមហាមដាច់ខាតចំពោះអំពើមិនគប្បីនេះ ។ ម្យ៉ាងទៀត យើងគួរតែទុកពេលេវលាដ៏មានតម្លៃនេះសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែមផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធ Internet វិញ ដើម្បីរួមចំណែកពង្រឹងគុណភាពសេវាសុខាភិបាល ។

មហាជនកំពុងរង់ចាំតាមដានមើលលទ្ធផលជាក់ស្តែងដែលក្រសួងសុខាភិបាលបានដាក់ចេញ នូវវិធានការនេះជាការទប់ស្កាត់និងបំបាត់ចេញនូវពាក្យនិយាយរិះគន់ទៅលើសកម្មភាពមិនល្អរបស់ បុគ្គលពេទ្យមួយចំនួននាពេលកន្លងទៅ ៕ ដេវីត

ក្រសួងសុខាភិបាល ​ហាម​ពេទ្យ​ផឹកស្រា​ និង ​លេងល្បែង​ក្នុង​ម៉ោង​ការងារ​