រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ



បន្ទាយ​មាន​ជ័​យ ៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី​នា​រសៀល ថ្ងៃទី​២៤ ឧសភា ២០១៦​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ ​បាន​ជួប​សំ​ណេះ​សំ​ណា​ល​ផ្តល់​មតិយោបល់​ ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​នៃ​មន្ទីរ​កសិកម្ម។

លោក ប៉ាង វណ្ណសេដ្ឋ ប្រ​ធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ​បាន​រាយការណ៍​ពី​វិស័យ​កសិកម្ម​ទូទាំង​ខេត្ត​ រួមមាន​ដំណាំ​ស្រូវ​សម្រេច​បាន​លើក​ផែនការ​ ១០២,៥១%​ លើក​លេង​តែ​ស្រុក​ព្រះនេត្រព្រះ​ និង​ក្រុង​សិរីសោភ័ណ ការ​ចិញ្ចឹម​សត្វ មាន់ គោ ក្របី ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ភាពល្អប្រសើរ​ទោះបីជា​ជួប​គ្រោះ​រាង​ស្ងួត​ក៏​ដោយ។

លោក ឡុ​ញ វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មានជ័យ ​បាន​លើក​ឡើង​ផង​ដែល​ថា ​ចំពោះ​វិស័យ​ជលផល​សម្រាប់​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៦​នេះ​ ជួប​បញ្ហា​ជាខ្លាំងគឺ​ទិន្នផល​ត្រី​ថយចុះ​ ជាពិសេស​ដោយមាន​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​តំបន់​អភិរក្ស​ពូជ​ត្រី​ជាច្រើន​កន្លែង​ ត្រូវ​រីង​ទឹក​មិន​អាច​ឲ្យ​ត្រី​រស់នៅ​អភិរក្ស​បន្តទៀត​បាន។

ដោយឡែក​លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ​ រា​យ​ការណ៍​ផង​ដែលថា​ ចំពោះ​វិស័យ​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ ​បាន​ដាំ​ដើមឈើ​សហការ​ជាមួយ​វិស័យ​ឯកជន​បាន ​៤០០​ហិកតា​។

រដ្ឋបាល​ព្រៃឈើ​ជួប​ការ​លំបាក ​ដោយ​ដី​ព្រៃឈើ​នៅសល់​សុទ្ធតែមាន​ម្ចាស់​គ្រប់គ្រង​ ដែល​បន្សល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ​(​មេឃុំ​)។

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្មី​ ដែល​ទើប​ចូលកាន់​តំណែង​បាន​សំណេះសំណាល ​ផ្តល់​ជា​មតិយោបល់​ និង​ផ្តាំផ្ញើ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ថា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ លោក​កំពុងតែ​គិតគូរ​ធ្វើ​កំណែ​ទម្រ​ង​លើ​អ្វីមួយ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ ទៅតាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ និង​តំបន់​។ ម្យ៉ាងទៀត​សូម​ឲ្យ​មន្ត្រី​របស់​យើង​ ខិតខំគ្រប់​កិច្ចការ​ ធ្វើ​យ៉ាងណា​កុំ​គិត​តែ​ពី​រឿង​ផ្សព្វផ្សាយ​លើ​ពូជ​សត្វ​ ឬ​ស្រូវ​ ត្រូវ​ប្រែក្លាយ​ការ​ដាំដុះ​ពី​សួន​ដំណាំ​ ទៅ​ចំ​ការ​វិញ​ដើម្បី​បង្កើន​ជីវភាព​កសិករ ​និង​សហគមន៍​។ ម្យ៉ាងទៀត​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ការ​នាំ​ចូល​ផលិតផល​ពី​សាច់សត្វ​ ដែរ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ។

ជាមួយគ្នា​នោះ​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​ក៏​បាន​សរសើរ​ដល់​មន្ត្រី​រាជការ​នៃ​មន្ទីរ​កសិកម្ម ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ រក្សា​បាន​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុងស្រុក៕

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផ្តល់​មតិយោបល់​ជាច្រើន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​សម្រាប់​បំពេញការងារ