លោកគន់ គីម បើក​ការដ្ឋាន​សាងសង់ អគារ​បញ្ជាការកងពលតូច​ថ្មើរជើង ​លេខ​៤១​

លោកគន់ គីម បើក​ការដ្ឋាន​សាងសង់ អគារ​បញ្ជាការកងពលតូច​ថ្មើរជើង ​លេខ​៤១​



ឧ​ត្ត​រ​មានជ័យ៖ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០១៦ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ នៃ កង​យោធពល​ខេ​មរភូមិន្ទ និង ជា​អនុប្រធាន​គណៈ​បញ្ជាការ​ឯកភាព សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ដឹកនាំ​ប្រតិភូ​យោធាជាន់ខ្ពស់ជា​ច្រើន​រូប អញ្ជើញ​បើកការដ្ឋានសាងសង់ អគារ​បញ្ជាការ ១ ខ្នង មាន​កម្ពស់ ២ ជាន់ ដែល​ជា​អំណោយ របស់​ក្រសួង​ការពារជាតិវៀតណាម និង​កងទ័ព​ប្រជាជន​វៀតណាម​ បាន​ជូន​ដល់​កងពលតូច​ថ្មើរជើង​លេខ​៤១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​លើកឡើង​ថា កម្ពុជា​និង​វៀតណាម គឺជា​ប្រទេស ភូមិ​ផង របង​ជាប់​គ្នា និង​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ តំបន់​អាស៊ាន​ផង​ដែរ ដូច្នេះ​ហើយ​ប្រទេស វៀតណា​ម ត្រូវ​បាន​រក្សា​គោលជំហរ​មិត្តភាព សាមគ្គីភាព និង​កិច្ច សហប្រតិបត្តិ​ការ​ល្អ ជា​រៀង​រហូត តរៀង​មក ជាមួយ​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង តំបន់ ដើម្បី បង្កើន​កិច្ច​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែម​ទៀត។

នាយ គន់ គីម បាន​បញ្ជាក់​ថា ការ​ជួយឧបត្ថម្ភ អាគារ​បញ្ជាការ សម្រាប់​អង្គភាព​មួយ​នេះ គឺ​ពិតជា​មានតម្លៃ មិន​អាច​កាត់ថ្លៃ​បាន​នោះ​ទេ ដើម្បី​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ ៤១ បំពេញការងារ ក្នុងនាម​កងទ័ព នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នាយ គន់ គីម បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កម្ពុជាមាន​បណ្តា​ប្រទេស​ជា​មិត្ត​ដូចជា​ប្រទេសវៀតណាម ដែល​បាន ចូលរួម​ឧបត្ថម្ភ​គាំពារ ដល់​កិច្ច​ដំណើរ ការ អភិវឌ្ឍន៍ វិស័យ​ការពារជាតិ ពិតជា​មាន មោទនភាព​ជា​ខ្លាំង។

បើ​ទោះ​ជា​យ៉ាងណាក៏ដោយ វីរ​កងទ័ព ដែល​កំពុង​ឈរជើង​លើ​មូលដ្ឋាន​ការពារ បូរណភាព ដែនដី នៃ​មាតុភូមិ ប្រកប ដោយ​ការ លះបង់​ខ្ពស់ សម្រេចបាន​ជោគជ័យ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅ រក ការ​កសាង​ព្រំដែន​សន្តិភាព កិច្ចសហ​ប្រតិបត្តិការ និង ការអភិវឌ្ឍន៍ ដែល​ជា​គោលនយោបាយ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នាពេលនេះ៕

លោកគន់ គីម បើក​ការដ្ឋាន​សាងសង់ អគារ​បញ្ជាការកងពលតូច​ថ្មើរជើង ​លេខ​៤១​ លោកគន់ គីម បើក​ការដ្ឋាន​សាងសង់ អគារ​បញ្ជាការកងពលតូច​ថ្មើរជើង ​លេខ​៤១​ លោកគន់ គីម បើក​ការដ្ឋាន​សាងសង់ អគារ​បញ្ជាការកងពលតូច​ថ្មើរជើង ​លេខ​៤១​