​ស្ត្រី​ចំណាស់​អាយុ​៧៣​ឆ្នាំ​ម្នាក់ ​យក​ក្រមា​ចង.ក សម្លាប់​ខ្លួន​ជាមួយ​មែក​ឈើ​ក្រោយ​ផ្ទះ

​ស្ត្រី​ចំណាស់​អាយុ​៧៣​ឆ្នាំ​ម្នាក់ ​យក​ក្រមា​ចង.ក សម្លាប់​ខ្លួន​ជាមួយ​មែក​ឈើ​ក្រោយ​ផ្ទះ



ព្រះសីហនុ ៖ ស្ត្រី​ចំណាស់​ម្នាក់​ដោយសារតែ​មូលហេតុ ​ខឹង​នឹង​កូនចៅ បាន​ដាច់ចិត្ត​យក​ក្រមា​ចង.ក សម្លាប់​ខ្លួន​នឹង​មែក​ដើមឈើ​ក្រោយ​ផ្ទះ​ ក្បែរ​មាត់​ព្រែក​។ ហើយ​សាកសព​ត្រូវបាន​គេ​ប្រទះឃើញ​ នៅ​ម៉ោង​១២​រសៀល​ថ្ងៃទី​២៤​ ខែឧសភា ស្ថិតនៅ​ចំណុច​ក្រុម​ទី​៥ ​ភូមិ​ត្រពាំង​គា ឃុំជើងគោ ស្រុក​ព្រៃ​នប ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​ឈ្មោះ ស្រី ឯម ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ​សាកសព​ស្ត្រី​រងគ្រោះ​បាន​ស្លាប់ ​ឡើង​រឹង​ទៅ​ហើយ មាន​ន័យ​ថា​ជនរងគ្រោះ​បាន​ចង.ក ស្លាប់​អស់​ជាច្រើន​ម៉ោង​ មុនគេ​ប្រទះឃើញ​នោះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា សព​ស្ត្រី​រងគ្រោះ​ក្រោយពី​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ត្រួតពិនិត្យ កោសល្យវិច័យ​រួច​បា​ន​សន្និដ្ឋានថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ពិតមែន​ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​នោះ​ទេ​។

បន្ទាប់ពី​ពិនិត្យ​រួច​​ចប់សព្វ​គ្រប់​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​កូនចៅ ​នឹង​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕