អាវុធហត្ថ​បញ្ជូន​ចោរ​ជំនាញ​គាស់​ផ្ទះ​​ ទៅ​ដេក​គុក​ព្រៃ​ស

អាវុធហត្ថ​បញ្ជូន​ចោរ​ជំនាញ​គាស់​ផ្ទះ​​ ទៅ​ដេក​គុក​ព្រៃ​ស



ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ អាវុធហត្ថ​រាជធានី​បាន​បញ្ជូន​ជនសង្ស័យ​២នាក់​ជំនាញ​ខាង​គាស់​ប្រជាពលរដ្ឋ​ទៅ​ដេក​គុក​ព្រៃ​ស ​បន្ទាប់ពី​តុលា​ការ​ចេញ​ដីកា​ឃុំ​រួចមក។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន កម្លាំង​កងរាជអាវុធហត្ថ​ទួលគោក ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ នឹង​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច ផ្លូវ​លេខ​១៦៣ ភូមិ​៣ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា​ថា ជនសង្ស័យ​ទាំង​០២​នាក់​នោះ​មានឈ្មោះ ០១. ចៅ ណា​រុធ (​ហៅ ឈួ​យ​) ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ១១៩​អឺ​សូន្យ ផ្លូវ​២៨៨ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ សាយ រដ្ឋា (​ហៅ ច្រឹង​) ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ និង​បាន​ដកហូត​វត្ថុ​តាង​មាន​ដូច​ជា ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1BO-9799 (​របស់​ជនរងគ្រោះ​), សម្ភារៈ​កាច់ក ម៉ូតូ​មួយ​កំ​ផ្លេ​រ។

ប្រភព​បន្ត​ថា តាម​ចម្លើយ​សារភាព​របស់​ជ​ន​ល្មើស​បាន​ប្រាប់​ថា ​ពីមុន​ខ្លួន​បាន​ធ្វើ​សកម្មភាព​ល​លួច​ម៉ូតូ​ម៉ាក​ស្កូ​ពី ០១​គ្រឿង​បានសម្រេច​ផងដែរ​នៅ​ចំណុច​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​គុក​ព្រៃ​ស​ហើយ​ក្រោយពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឃុំ​តាម​ផ្លូវ​ច្បាប់​រួចមក​៕