សារធាតុ​​គីមី​អ្វីខ្លះ​​ដែល​​បណ្តាល​​អោយ​មាន​​គ្រួស​​ក្នុង​​តម្រង​នោម​?

ភាពមិនធម្មតានៃសារធាតុគីមីបានទាក់ទងទៅនឹងប្រភេទនៃដុំគ្រួស ដែលបង្កើតមាននៅក្នុងតម្រងនោម ។ ៤ប្រភេទនៃដុំគ្រួសនិង ភាពមិនធម្មតានៃសារធាតុគីមីដែលបណ្តាលឲ្យកើតមាននោះរួមមាន៖

ដុំគ្រួសកាល់ស្យូម ៖ អ្នកដែលមានទម្រង់នៃដុំគ្រួសប្រភេទនេះមានច្រើននៃប្រភេទមួយក្នុងចំនោមសារធាតុគីមីនៅក្នុងទឹកនោមឬមិនមានគ្រប់គ្រាន់ ។ ក្នុងករណីពិសេស, វាមានជាតិកាល់ស្យូម, អុកសាឡាត ឬអុយរ៉ាតច្រើននៅក្នុងទឹកនោម ឬមានជាតិស៊ីត្រាតតិច។

ការញ៉ាំជាតិប្រៃខ្លាំងពេក ៖ ក៏អាចបណ្តាលអោយមានកាល់ស្យូមច្រើននៅក្នុងទឹកនោមផងដែរ ។ អ្នកជំងឺមួយចំនួននឹងមានគ្រួសក្នុងតម្រងនោមដោយការមានបង្កើតអរ ម៉ូនដែលបញ្ចេញជាតិកាល់ស្យូមនោះច្រើនពេកពោលគឺអរម៉ូនប៉ារ៉ាអរ ម៉ូន។ ការផឹកទឹកដោះគោមិនបណ្តាលអោយមានគ្រួសក្នុងតម្រងនោមនោះទេ ។

ដុំគ្រួសស្ទ្រូវីត ៖ ការរលាករ៉ាំរ៉ៃនៃផ្លូវបង្ហូរទឹកនោមជាធម្មតាបណ្តាលអោយមានគ្រួសក្នុងតម្រងនោម។ បាក់តេរីដែលទទួលខុសត្រូវក្នុងការធ្វើអោយរលាកនេះ បណ្តាលអោយមានការប្រែប្រួលសារធាតុគីមីនៃទឹកនោមដែលនាំអោយបង្កើតជា គ្រួសប្រភេទនេះ។

គ្រួសជាប្រភេទអាស៊ីតអ៊ុយរិច ៖ ប្រភេទនេះបង្កើតមាននៅពេលដែលទឹកនោមមានអាស៊ីតច្រើនពេកដែលបណ្តាល អោយការផលិតអាស៊ីតអ៊ុយរិចច្រើន។

គ្រួសជាប្រភេទស៊ីស្ទីន ៖ ប្រភេទនៃដុំគ្រួសនេះបង្កើតមានដោយសារតែបញ្ហាតំនរពូជដែលខ្លួន មិនអាចសម្អាតសារធាតុនេះពីក្នុងខ្លួនបានជាធម្មតា, សមាជិកគ្រួសារដទៃទៀតក៏មានគ្រួសប្រភេទនេះផងដែរ។ ការដឹងពីប្រភេទនៃគ្រួសក្នុងតម្រងនោមគឺជារឿងសំខាន់ដើម្បីផ្តល់ នូវការព្យាបាលដើម្បីការពារគ្រួសដទៃដែលនឹងកកើតមាន៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • សារធាតុ​​គីមី​អ្វីខ្លះ​​ដែល​​បណ្តាល​​អោយ​មាន​​គ្រួស​​ក្នុង​​តម្រង​នោម​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: