Chelsea យល់​ព្រម​លក់​ Felipe Luis ទៅ​អោយ​ក្លឹប​ At Madrid

សារព័ត៌មាន Marca បាន​រាយ​ការណ៍​ថា​ក្លឹប​ Chelsea យល់​ព្រម​លក់​ខ្សែ​ការពារ​ឆ្វេង​របស់​ខ្លួន​គឺ​កីឡាករ​ Felipe Luis ទៅ​អោយ​ក្លឹប​ At Madrid វិញ​ក្នុង​តម្លៃ​១៦លានអ៊ឺរ៉ូ (១១លានផោន) ។

កីឡាករ​ Felipe Luis បាន​ផ្លាស់​ពី​ At Madrid មក​ចូល​រួម​ជាមួយ​ Chelsea ក្នុង​តម្លៃ​២២​លាន​អ៊ឺរ៉ូ​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ក្នុង​មួយ​រដូវ​កាល​នៅ Chelsea កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ​៩​ដង​ប៉ុនោះ​ក្នុង​ក្រប​ខណ្ឌ​ Premier League ។

គ្រូ​បង្វឹក​ Chelsea លោក​ Jose Mourinho ហាក់​ដូចជា​មិន​បាន​រារាំង​ដំណើរ​របស់​ក្លឹប​ At Madrid ដែល​ចង់​បាន​ Luis ត្រលប់​ទៅ​វិញ​ទេ​ ដោយ​លោក​បាន​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន​ Sky Sports ថា​ « ប្រសិន​បើ​ពួក​គេ​ចង់​បាន​ Felipe Luis ត្រលប់​ទៅ​វិញ​ពួក​គេ​គ្រាន់​ចំណាយ​ប្រាក់​ក្នុង​តម្លៃ​ដែល​យើង​បាន​ពិភាក្សា​គ្នា​រួច​រាល់​ »។

តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​ Marca បាន​អះអាង​ថា​ក្លឹប​ទាំង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ​ប៉ុន្តែ​នៅ​សល់​តែ​ការ​ចរចា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រវាង​ Luis និង ក្លឹប​ At Madrid ប៉ុនោះ ៕

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Chelsea យល់​ព្រម​លក់​ Felipe Luis ទៅ​អោយ​ក្លឹប​ At Madrid已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: