៨​ចំណុច​នៃ​ការ​ពិត​របស់​ស្ត្រី​ដែល​មិន​គួរឲ្យ​ជឿ​

៨​ចំណុច​នៃ​ការ​ពិត​របស់​ស្ត្រី​ដែល​មិន​គួរឲ្យ​ជឿ​

​ប្រសិនបើ​អ្នក​ព្យាយាម​យកចិត្តទុកដាក់ ខណៈពេល​ដែល​អ្នក​បាន​លឺ​ពី​ពាក្យ​ថា ការពិត នោះ​អ្នក នឹង​មាន​ការភ្ញាក់ផ្អើល​ចំពោះ ការពិត​ដែល​មាន​លក្ខណៈ​មិន​គួរអោយ​ជឿ និង ចាប់អារម្មណ៍ ដែល ទាក់ទង​ចំពោះ​ស្ត្រី ។ តើ​អ្នក​មាន​ធ្លាប់បាន​ដឹង​ពី​ការពិត​ទាំងនោះ​ទេ ? ប្រសិនបើ​អ្នក​ចម្លើយ​អ្នក​គឺថា ទេ នោះ​អ្នក​អាច​ក្រឡេក​មើល​នូវ​ចំណុច​ការពិត​ដែល​មិន​គួរអោយ​ជឿ​ខាងក្រោម​នេះ ដែល​ទាក់ទង​ទៅ​នឹង​ស្ត្រី ។​

  1. អាយុកាល​រស់រាន របស់​ស្ត្រី​គឺ​មាន​រយៈពេល​យូរ​ជាង​បុរស​។ វា​ជា​ការពិត​មួយ ដែល​មាន​នៅ​រាល់​ប្រទេស​ផ្សេងៗ​នៅលើ​សកលលោក​។ ស្ត្រី​គឺ​អាច​រស់នៅ បាន​យូរ​ជាង​បុរស​។​
  2. ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ភាព​អសម្តត្ថភាព​ជាទូទៅ​មួយ ដែល​កើតមាន​ចំពោះ​ស្ត្រី​។ មាន​ស្ត្រី​ច្រើនជាង ៣០​ភាគរយ បាន​រងគ្រោះ​ពី​បញ្ហា​នេះ នៅលើ​ពិភពលោក ដោយសារតែ​មូលហេតុ​ផ្សេងៗ​គ្នា​ជា​ច្រើន ។ អត្រា​នេះ គឺ​មាន​ខ្ពស់បំផុត នៅក្នុង​ចំណោម​ប្រទេស​អាស៊ី ។​
  3. មាន​ស្ត្រី​ច្រើនជាង ៨០​ភាគរយ បាន​រងគ្រោះ​ពី​បញ្ហា​នៃ​ភាពមិនប្រក្រតី ក្នុងការ​បរិភោគ​អាហារ នៅលើ​សកលលោក​។ នេះ​ជា​ការពិត​មួយ ដែល​មាន​លក្ខណៈ​ចម្លែក និង មិន​គួរអោយ​ជឿ ។​
  4. ស្ត្រី​គឺ​មាន​ការព្រួយបារម្ភ ចំពោះ​រូបរាង​កាយ របស់​ពួកគេ​ច្រើនជាង ការ​រួមភេទ​។ វា​ក៏​មាន​ផងដែរ​នូវ បញ្ហា​មនោសញ្ចេតនា​។ ស្ត្រី​ភាគច្រើន​គឺ មាន​ការបារម្ភ​ចំពោះ​រូបរាងកាយ​របស់​ពួកគេ គ្រប់ពេលវេលា​។​
  5. ស្ត្រី​ជា​ច្រើន​តែងតែ​អង្គុយ​គង​ទាក់​ក្លា ក្នុងពេល​ដែល​ពួកគេ កំពុង​ធ្វើដំណើរ​តាម យានជំនិះ សាធារណៈ​។ ប្រសិនបើ​អ្នក​មិនបាន​ចាប់អារម្មណ៍​ពីមុន​មក​ទេ នោះ​អ្នក​អាច​ចាប់​សម្គាល់​នា​ពេល​ក្រោយ នៅពេល​ដែល​អ្នក បាន​ធ្វើដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​តាម​ទីសាធារណៈ​។​
  6. នៅក្នុង​ប្រទេស Saudi Arabia ប្រសិន​បើ​ប្តី មិន​បាន​ផ្តល់​អោយ​ប្រពន្ធ​ពួកគេ​នូវ កាហ្វេ នៅពេលដែល ពួកនាង​ត្រូវការ នោះ​ប្រពន្ធ​របស់​ពួកគេ អាច​ស្នើរ​សុំ​លែងលះ​បាន​។​
  7. នៅពេល​ដែល​ស្ត្រី​ស្ងាប  នោះ​នាង​នឹង​ប្រើ​បាតដៃ​របស់​នាង​មក​បិទមាត់ ខុស​ពី​បុរស​ដែល​ប្រើ​កណ្តាប់ ដៃ​មក​បិទ​វា​។​
  8. ស្ត្រី​មិន​អាច​បដិសេធ មិន​ឆ្លើយតប​នឹង​ទូរស័ព្ទ ដែល​កំពុង​រោទ៍​នោះទេ​។ មិន​ថា​ពួកនាង​រវល់​ប៉ុនណា នាង​នឹង​ឆ្លៀត​ពេល​លើក​ទូរស័ព្ទដៃ​របស់​នាង​មិន​ខាន ៕


​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។