តើ​អ្វី​ទៅ​ជា ​MSG? តើ​​វា​ផ្តល់​ផល​​អាក្រក់​ដល់​​សុខ​​អ្នក​ ឬ​ទេ?

ប៊ីចេង ឬម៉ូណូស្យូម ដែលហៅកាត់ថា MSG គឺជាសារធាតុបន្ថែមរស់ជាតិ ដែលត្រូវបានប្រើប្រាស់ជាទូទៅលើមុខម្ហូបចិន បន្លែកំប៉ុង ស៊ុប និងត្រីសាច់ផ្សេងៗ។ អង្គភាពគ្រប់គ្រងចំណីអាហារ និងសារធាតុញៀនហៅកាត់ថា FDA បានចាត់ទុកប៊ីចេងជាគ្រឿងផ្សំម្ហូបអាហារ ដែល «ត្រូវបានគេស្គាល់ជាទូទៅថា មានសុវត្ថិភាព» ប៉ុន្តែ ការប្រើប្រាស់ប៊ីចេងនៅតែស្ថិតក្នុងភាពចម្រូងចម្រាស់។

តើ​អ្វី​ទៅ​ជា ​MSG? តើ​​វា​ផ្តល់​ផល​​អាក្រក់​ដល់​​សុខ​​អ្នក​ ឬ​ទេ?

ទាក់ទងនឹងបញ្ហានេះ នៅពេលដែលប៊ីចេងត្រូវបានប្រើប្រាស់ទៅលើមុខម្ហូប អង្គភាព FDA ស្នើឲ្យធ្វើការកត់ត្រាលើបញ្ហាផ្សេងៗដែលកើតឡើង។ ប៊ីចេង ត្រូវបានប្រើប្រាស់ជាគ្រឿងបន្ថែមរសជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អស់់រយៈពេលជាច្រើនឆ្នាំមកហើយ FDA បានទទួលនូវរបាយការណ៍ស្តីពីផលប៉ះពាល់ទៅលើម្ហូបអាហារដែលមានប៊ីចេង។ ប្រតិកម្មទាំងនេះ ដែលត្រូវបានចាត់ទុកថា ជាសញ្ញាដ៏ស្មុគស្មាញរបស់ប៊ីចេង រួមមាន៖

– ឈឺក្បាល
– ស្បែកឡើងកន្តួលក្រហម
– បែកញើស
– តឹងស្បែកមុខ
– ជាំលើផ្ទៃមុខ ក និងកន្លែងផ្សេងទៀត
– បេះដូងលោតញាប់
– ឈឺទ្រូង
– ចងក្អួតចង្អោ
– ខ្សោយកម្លាំង

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ មិនបានរកឃើញនូវភ័ស្តុតាងជាងក់លាក់លើការទាក់ទងគ្នារវាងប៊ីចេង និងរោគសញ្ញាទាំងនេះឡើយ។ ប៉ុន្តែ ក្រុមស្រាវជ្រាវ ក៏ទទួលស្គាល់ផងដែរថា មនុស្សចំនួន១% អាចនឹងទទួលប្រតិកម្មរយៈពេលខ្លីដោយសារតែប៊ីចេង។ រោគសញ្ញាផ្សេងៗ ជាធម្មតាស្ថិតក្នុងកម្រិតមធ្យម និងមិនតម្រូវឲ្យទទួលការព្យាបាលឡើយ។ វិធីសាស្ត្រតែមួយក្នុងការការពារមិនឲ្យមានប្រតិកម្មគឺការជៀសវាងការបរិភោគអាហារដែលដាក់ប៊ីចេង៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • តើ​អ្វី​ទៅ​ជា ​MSG? តើ​​វា​ផ្តល់​ផល​​អាក្រក់​ដល់​​សុខ​​អ្នក​ ឬ​ទេ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: