ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

នៅតែមិនចប់សម្រាប់ករណីរឿងរាវរវាង ម៉ៃ ដាវីកា(Mai Davika)និង អ្នកគ្រប់គ្រងផ្ទាល់ខ្លួន ក្លោ ណាំប្រាវ ជាមួយនឹងពិធីករជើងចាស់ល្បីឈ្មោះ ម៉ា អៈរៈណៈផា របស់ប៉ុស្តិ៍លេខ ៣ ទាក់ទងនឹងឈុតសម្លៀកបំពាក់ដែល ម៉ៃ ដាវីកា ពាក់ទៅចូលរួមកម្មវិធី Magnum Global Event ទីក្រុងកាន ប្រទេសបារាំង។

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

គួរបញ្ជាក់ផងដែរថា អ្នកនាង ម៉ៃ ដាវីកា ត្រូវបានក្រុមច្នៃម៉ូដសម្លៀកបំពាក់មួយក្រុមចោទប្រកាន់ថា មិនផ្តល់ក្រេឌីតដល់ម្ចាស់សម្លៀកបំពាក់ ជាពិសេសត្រង់បទសម្ភាសនៅប្រទេសបារាំង ដោយសំណួរទាក់ទងនឹងម៉ូដសម្លៀកបំពាក់ដែលពាក់ចូលរួមក្នុងពិធី តែ ម៉ៃ ដាវីកា បែរជាឆ្លើយថា «ខ្ញុំមិនដឹង» (I don’t know)។

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

ដោយការពិត ឈុតដែល ម៉ៃ ដាវីកា ពាក់ក្នុងថ្ងៃនោះ គឺបានពីហាង Asava ដោយកំពូលជាងច្នៃម៉ូដ មូ អាសាវ៉ា ហើយរឿងដែលមិនផ្តល់ក្រេឌីតដល់ជាងច្នៃម៉ូដ ត្រូវបានពិធីករ ម៉ា អៈរៈណៈផា លើកយកនិយាយក្នុងកម្មវិធី ដូចនេះខាងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ ម៉ៃ ដាវីកា ក៏វាយបកទៅ ម៉ា អៈរៈណៈផា វិញថា ល្មមឈប់ធ្វើបាបក្មេងជំនាន់ក្រោយហើយ តើ ម៉ៃ ដាវីកា ធ្វើអ្វីខុស ? ហើយបើសិនជាខុសពិតមែន គួរណាស់តែយកភស្តុតាងមកបង្ហាញ ដូចនេះខាង ម៉ៃ ដាវីកា នឹងធ្វើការសុំទោសជាសាធារណៈ។

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

ពិធីករ ម៉ា អៈរៈណៈផា បានធ្វើការតបតវិញថា ពាក្យពេចន៍ដែលបង្ហោះជេរស្តីចំពោះរូបអ្នកស្រី មិនបានធ្វើឱ្យអ្នកស្រីមានអារម្មណ៍ឈឺក្បាលសោះឡើយ ព្រោះអ្នកណាធ្វើ អ្នកនោះជាអ្នកទទួលខុសត្រូវ ហើយបើចង់នៅក្នុងពិភពសិល្បៈគឺគេចមិនផុតពីការជួបបញ្ហាដូច្នេះ ហើយបើចង់បានសុខស្រួល គួរណាស់តែនៅឱ្យស្ងៀមប្រសិនយើងមិនបានធ្វើខុស។

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

ចំពោះរឿងដែលបានលើកយកនិយាយក្នុងកម្មវិធីថា ម៉ៃ ដាវីកា ឆ្លើយតបចំពោះការសម្ភាសនៅក្រៅប្រទេសថា «ខ្ញុំមិនដឹងទាក់ទងការច្នៃម៉ូដសម្លៀកបំពាក់» គឺពិធីករ ម៉ា អៈរៈណៈផា មានប្រភពភស្តុតាងត្រឹមត្រូវ ហើយថែមទាំងសួរបញ្ជាក់វិញថា ប្រាកដចិត្តឬទេ ថាចង់បានភស្តុតាងពិតមែន ព្រោះរូបអ្នកស្រីនៅក្នុងពិភពសិល្បៈនេះយូរជាង ៤០ ឆ្នាំទៅទៀត ដូចនេះបើមិនមានក៏មិនលើកយកមកនិយាយនោះទេ។

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​

ហើយចុងក្រោយនេះ ពិធីករ ម៉ា អៈរៈណៈផា សុំផ្តាំទៅទាំងអ្នកនាង ម៉ៃ ដាវីកានិង អ្នកគ្រប់គ្រងផ្ទាល់ខ្លួន ក្លោ ណាំប្រាវ ថា ប្រសិនជាមិនបានធ្វើខុសពិតមែន ក៏មិនចាំបាច់ក្តៅក្រហាយ សម្រាប់ភស្តុតាងគឺមាននៅក្នុងដៃរបស់អ្នកស្រីទាំងអស់ ចង់យកមកបង្ហាញជាសាធារណៈពេលណាក៏បាន៕ ខេរី
(ប្រភព៖ អឹមថៃ)

ម៉ា អៈ​រៈណៈ​ផា គំរាម ម៉ៃ ដាវី​កា និង អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​