លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១

លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១



បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ​ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ​ម៉ា​ណែត​ នាយរង​សេនាធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេ​មរ​ភូមិន្ទ មេបញ្ជាការ​រង​កងទ័ព​ជើងគោក លោក​សួន​ បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​យោធា​អម​ដំណើរ​ជាច្រើន​នាក់​ទៀត​ បាន​នាំ​យក​អាវ​ភ្លៀង ​៣.៦៤១​អាវ​ភ្លៀង​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​យក​ទៅ​ចែក​ជូន​ដល់​កងពលតូច​ថ្មើរជើង​លេខ​៥១ ​​ចំនួន ​៦៩៥​នាក់​ ក្នុង​នោះ​មាន​នគរបាល​ ១០០​នាក់​ និង​កងរាជអាវុធហត្ថ​ចំនួន​១០០​នាក់​។

ក្នុង​ពិធី​ចែក​អាវរងា​ដល់​កង​ពល​ថ្មើរជើង​លេខ​៥១​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​លោក​មាន​សេចក្តី​រីករាយ​ឥតឧបមា​ ដែល​បាន​ចុះម​ក​ចែក​អំណោយ​អាវ​ភ្លៀង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ដល់​កងទ័ព​និង​កង​កម្លាំង​នគរបាល​ជាតិ​ទិស​ទី​១​។

លោក​ហ៊ុន​ ម៉ា​ណែ​ត ​បាន​បញ្ជាក់​ទៀត​ថា ​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ស្មារតី​យកចិត្តទុកដាក់​ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ ដែល​កំពុង​ឈរជើង​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​នៃ​យើង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ ម៉ា​ណែត​ បាន​បញ្ជាក់​ទៀត​ថា ​ការចែក​អំណោយ​ជា​អាវ​ភ្លៀង​ដល់​កងទ័ព​នេះ​ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​រដូវ​រងា​មកដល់ ​នោះ​សម្តេច​តេ​ជោ​ហ៊ុន ​សែន​តែងតែ​យក​អាវងា ​ទៅ​ចែក​ជូន​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ​មិនដែល​ដាច់ ​ចំណែក​ខែវស្សា​វិញ​សម្តេច​ក៏​តែងតែ​យក​អាវ​ភ្លៀង ​ទៅ​ចែក​ជូន​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ​មិនដែល​ដាច់​ដែរ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​សម្តេច​តេ​ជោ​ហ៊ុន សែន ​នៅតែ​យកចិត្តទុកដាក់​ និង​គិតគូរ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខជា​និច្ច​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង​ ធា​រិ​ន មេបញ្ជាការ​រង​កងពល​ថ្មើរជើង​លេខ​៥១ ​លោក​តំណាង​ឲ្យ​កងពល​លេខ​៥១​ ទាំងអស់​ក្រោយពី​បាន​ទទួល​អាវ​ភ្លៀង​ ពី​លោក​ហ៊ុន​ ម៉ា​ណែ​ត​រួចមក ​លោក​បាន​ថ្លែងអំណរគុណ​ និង​សំដែង​នូវ​គុណូបការៈ​គុណ ​ដ៏​ថ្លៃថ្លា​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ ហ៊ុន សែន​ ដែល​បាន​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ ជួយ​ដល់​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ សូម​ឲ្យ​សម្តេច​ជួប​តែ​សេចក្តី​សុខ ​ទាំង​ក្រុម​គ្រួសារ​កុំបី​មានទុក្ខ​ឡើយ​៕

លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១ លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១ លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១ លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១ លោក ហ៊ុន​ ម៉ា​ណែ​ត ចែកអាវ​ភ្លៀងជូនកងពលតូច​ថ្មើរជើងលេខ​៥១