តើ​ប្រិយមិត្ត​ណា​ខ្លះ​នៅ​ចាំ​ឆ្នាំ​ដែល​ Kaka ជោគ​ជ័យ​បំផុត​ ?

ពេល​រំលឹក​ដល់​អតីត​ខ្សែ​បម្រើ​ដ៏​អស្ចារ្យ​របស់​ក្លឹប​ AC Milan គឺ​កីឡាករ​ Ricardo Kaka ជឿ​ថា​នៅ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​នៅ​ចង​ចាំ​ឈ្មោះ​កីឡាករ​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​បាល់​ទាត់​​អ៊ឹរ៉ុប​រូប​នេះ​ ។

ហើយ​បើ​និយាយ​ពី​ឆ្នាំ​ដែល​ជោគជ័យ​បំផុត​របស់​ Kaka នៅ​ចន្លោះ​ឆ្នាំ​២០០៦-២០០៧​ដែល​កាល​នោះ​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន​១៨​គ្រាប់​នឹង​ assist ចំនួន​១១​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៨​ប្រកួត​ឲ្យ​ AC Milan ។ ហើយ​ក្នុង​ឆ្នាំ​នោះ​គេ​បាន​ជួយ​ AC Milan ឈ្នះ​ពាន​រង្វាន់​ចំនួន​៣​ក្នុង​មួយ​រដូវ​កាល​គឺ​ពាន​រង្វាន់​ UEFA Champion League , UEFA Super Cup , និង​ពាន​រង្វាន់​ FIFA Club World Cup ។

ដោយ​ឡែក​សម្រាប់​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​​ Kaka បាន​ឈ្នះ​ពាន​នៅ​ឆ្នាំ​២០០៧​មាន​ ៖ FIFA Ballon d’or ,​ FIFA Club World Cup Golden Ball ហើយ​ក្រៅ​ពី​ពាន​រង្វាន់​ធំ​ទាំង​នេះ​នៅ​មាន​ពាន​រង្វាន់តូចៗ​មួយ​ចំនួន​ទៀតផង​ដែរ​​​ ។

ប្រភព ៖ 
ប្រែសម្រួល ៖​  វិចទ័រ


  • តើ​ប្រិយមិត្ត​ណា​ខ្លះ​នៅ​ចាំ​ឆ្នាំ​ដែល​ Kaka ជោគ​ជ័យ​បំផុត​ ?已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វីដេអូ
Tags: