ចិន​បដិសេធថា ខ្លួន​មិនបាន​នាំចេញ​អាហារ​កំប៉ុង​ធ្វើ​ពីសា​ច់មនុស្ស​ទៅ​អាហ្វ្រិក​ទេ​ និពន្ធដោយ : ធីតា       24-05-2016, 8:59 pm         1900

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ចិន​បដិសេធថា ខ្លួន​មិនបាន​នាំចេញ​អាហារ​កំប៉ុង​ធ្វើ​ពីសា​ច់មនុស្ស​ទៅ​អាហ្វ្រិក​ទេ​រូបថតសាកសពមនុស្ស​ដោយសារតែ​ពាក្យ​លេចឮ​កាលពីពេល​កន្លងទៅ ក៏ដូចជា​បច្ចុប្បន្ននេះ​ថា សាច់មនុស្ស​ត្រូវគេ​លក់ និង​បរិភោគ​នៅ​ប្រទេស​ចិន ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម​ដែលថា ចិន​នាំចេញ​សាកសព​មនុស្ស ដោយ​ច្នៃ​ធ្វើជា​សាច់​កំប៉ុង​លក់​នៅលើ​ផ្សារ​ទំនើប​នានា​នៅ​ទ្វីបអាហ្វ្រិក​។​

​លោក​យ៉ាង យូ​មីង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ហ្សាំ​ប៊ី បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​គេ​បាន​បង្ហោះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុក​កាលពីពេល​ថ្មីៗ​នេះ​ថា សាច់មនុស្ស​ត្រូវបាន​គេ​ផ្សំ​គ្រឿង​ច្នៃ​ធ្វើជា​អាហារ​កំប៉ុង រួច​នាំចេញ​តាម​កប៉ាល់​ទៅកាន់​ប្រទេស​ហ្សាំ​ប៊ី​។​

​កាលពី​ដើមខែ​កន្លងមក អ្នកប្រើប្រាស់​ហ្វេ​ស​បុក​ឈ្មោះ Barbara Akosua Aboagye រស់នៅ​ប្រទេស​ហ្កា​ណា បាន​បង្ហោះ​រូប​ពីរ​សន្លឹក​ដោយ​ភ្ជាប់​នឹង​សារ​ថា​៖ « សូមជួយ​ចែកចាយ​បន្ត​ផង! ចិន​ចាប់ផ្តើម​ផលិត​អាហារ​កំប៉ុង​ធ្វើ​ពីសា​ច់មនុស្ស ហើយ​បញ្ជូនមក​លក់​នៅ​អាហ្វ្រិក »​។ គួរ​បញ្ជាក់ថា ស្ត្រី​រូបនេះ​គឺជា​អគ្គនាយក និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់​ស្បែកជើង និង​កាបូប​មួយ​តាម​អ៊ី​ន​ធឺ​ណិ​ត​។ ដូច្នេះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុក​នានា​ជឿថា ព័ត៌មាន​ដែល​គាត់​បង្ហោះ មិនមែនជា​រឿង​លេងសើច​ទេ​។​
ចិន​បដិសេធថា ខ្លួន​មិនបាន​នាំចេញ​អាហារ​កំប៉ុង​ធ្វើ​ពីសា​ច់មនុស្ស​ទៅ​អាហ្វ្រិក​ទេ​ និពន្ធដោយ : ធីតា       24-05-2016,  8:59 pm         1900

​ពាក្យ​ចចាមអារ៉ាម​នេះ​លេចឮ​ចេញពី​កម្មករ​ចិន​នៃ​រោងចក្រ​សាច់​ដែល​ផ្សព្វផ្សាយ​ថា សាច់មនុស្ស​ត្រូវគេ​មក​ធ្វើជា​អាហារ​កំប៉ុង ខណៈពេលដែល​ចិន​អស់​ដី​សម្រាប់​កប់​សាកសព​។ ចំណែកឯ​អាហារ​ដែល​មិនមែន​ធ្វើ​ពីសា​ច់មនុស្ស គឺ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​មហាអំណាច​។​

​បើតាម​គេហទំព័រ Snopes ដែលជា​គេហទំព័រ​បកស្រាយ​ពី​បញ្ហា​មន្ទិល​នានា​នៅលើ​អ៊ី​ន​ធឺ​ណិត​បាន​ពន្យល់ថា រូបភាព​ដែល​អ្នកស្រី Aboagye បង្ហោះ​នោះ គឺជា​ការឃោសនា​ផ្សព្វផ្សាយ​នៃ​វីដេអូ​ហ្គេម​មួយ​ឈ្មោះ Resident Evil 6 ។ ក្នុងការ​ឃោសនា​នេះ គេ​បាន​យក​សាច់ជ្រូក​មក​សូន​ធ្វើជា​សាកសព​មនុស្ស​៕

​ប្រភព​៖ International Business Times