នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

6 Videos


ព្រះរាជពិធីច្រត់ព្រះនង្គ័លនាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៦ នេះ បានប្រព្រឹត្តទៅនៅលើទឹកដីអង្គរខេត្ត សៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

ក្រោយពិធីត្រូវបានបញ្ចប់ពីការច្រត់ជានិមិត្តរូបចំនួនបីជុំ ដោយស្ដេចមាឃ តំណាងដោយឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និង ភរិយារបស់លោក គឺលោកជំទាវ គួយ ណាលីន ដែលដើរតួជាមេហួរ «គោឧសភរាជ» ត្រូវបានគេលែងឲ្យទៅបរិភោគ អាហារចំនួន ៧ មុខ ក្នុងនោះរួមមាន ស្រូវ ល្ង សណ្ដែក ពោត ស្មៅ ស្រា និង ទឹក ។

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ក្នុងចំណោមអាហារទាំង ៧ មុខនេះ មានអាហារចំនួន ៣ មុខ ដែល «គោឧសភរាជ» បានបរិភោគច្រើនជាងគេ ដោយក្នុងនោះមាន ស្រូវ បរិភោគចំនួន ៩០ ភាគរយ ពោត ៩០ ភាគរយ និង សណ្ដែក ៩៥ ភាគរយ ។ តាមរយៈនៃការបរិភោគរបស់«គោឧសភរាជ» នេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង ៣ មុខនេះ នឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ ។

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

បន្ទាប់ពីពិធីច្រត់ព្រះនង្គ័លបានបញ្ចប់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានព្រះរាជទានព្រះអំណោយដល់ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ នៅក្នុងពិធីនោះផងដែរ ។

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​

ចំណែកប្រជាពលរដ្ឋដែលចូលរួមទស្សនាក្នុងពិធីច្រត់ព្រះនង្គ័លនេះ ក៏បាននាំគ្នាដើររើសគ្រាប់ស្រូវដែលព្រះមេហួរបាចនៅលើដី ដើម្បីយកទៅបាចបន្តនៅដីស្រែចំការរបស់ពួកគាត់ ដើម្បីឱ្យដំណាំកសិកម្មរបស់ពួកគាត់ទទួលបានផលល្អ តាមជំនឿតាំងពីដូនតាមកផងដែរ ៕

                                                                                     ហេង ចំណូល

នៅ​ឆ្នាំនេះ «​គោ​ឧសភរាជ​» បរិភោគ ស្រូវ ពោត និង សណ្តែក ច្រើនជាងគេ​