អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​រថយន្ត​​យី​ឌុប​ដឹកឈើ​ប្រណីត​ ២ ​គ្រឿង​

6 Videos


កងរាជអាវុធហត្ថខេត្តក្រចេះចាប់រថយន្តយីឌុបដឹកឈើប្រណីតពីរគ្រឿង កាលពីយប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលគេដឹងថាជារបស់ឈ្មួញជនជាតិវៀតណាម ។

អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​រថយន្ត​​យី​ឌុប​ដឹកឈើ​ប្រណីត​ ២ ​គ្រឿង​

លោក ទ្រី សុភក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ពិតជាបានបង្ក្រាបចាប់រថយន្តដឹកឈើទាំង ២ គ្រឿងនេះមែន ក្នុងនោះក៏បានឃាត់ខ្លួនមនុស្ស ៥ នាក់ មានតៃកុងឡាន ២ នាក់ និង ព្រូឡាន ៣ នាក់ ដែលកម្លាំងកងរាជអាវុធហត្ថកំពុងសាកសួរ ដើម្បីរកឲ្យឃើញម្ចាស់ឈើ ឬ ក្រុមហ៊ុនដែលដឹកជញ្ជូនឈើនេះដើម្បីចាត់ការតាមនិតិវិធី ។

អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​រថយន្ត​​យី​ឌុប​ដឹកឈើ​ប្រណីត​ ២ ​គ្រឿង​

លោកទ្រី សុភក្ត្រ បានបន្តថា បច្ចុប្បន្នសមត្ថកិច្ចមិនទាន់ដឹងថាម្ចាស់ឈើជានរណាពិតប្រាកដនៅឡើយទេ ដូច្នេះបន្ទាប់ពីការសាកសួររួចនឹងបញ្ជូនឈើមកជំនាញរដ្ឋបាលព្រៃឈើ វាស់វែង ពីចំនួនពិតប្រាកដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។

អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​រថយន្ត​​យី​ឌុប​ដឹកឈើ​ប្រណីត​ ២ ​គ្រឿង​

ទោះបីជានាយរដ្ឋបាលព្រៃឈើថា មិនទានស្គាល់អត្តសញ្ញាណម្ចាស់ឈើនេះក្តី ក៏ ប្រជាជនស្គាល់យ៉ាងច្បាស់ថា រថយន្តដឹកឈើនេះ ជារបស់ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលរកស៊ីឈើខុសច្បាប់ និងដុះស្លែជាយូរម ហើយប្រចាំខេត្តក្រចេះ ស្ទឹងត្រែង ហើយលួចដឹកទៅប្រទេសវៀតណាម ៕

                                                                                         សុថាត់

អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​រថយន្ត​​យី​ឌុប​ដឹកឈើ​ប្រណីត​ ២ ​គ្រឿង​