មេព្រៃ​ចាប់​រថយន្ត​យី​ឌុប ​ដឹក​ឈើ​ប្រភេទ​លេខ​១​គ្មាន​ច្បាប់ ​ចេញពីឧទ្យាន​ជាតិ​គូ​លេន​ ព្រហ្ម​ទេព

មេព្រៃ​ចាប់​រថយន្ត​យី​ឌុប ​ដឹក​ឈើ​ប្រភេទ​លេខ​១​គ្មាន​ច្បាប់ ​ចេញពីឧទ្យាន​ជាតិ​គូ​លេន​ ព្រហ្ម​ទេព



សៀមរាប ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ បាន​បង្ក្រាប​រថយន្ត​យីឌុប ​គ្រប​តង់​ជិត​បង្កប់​ឈើ​ប្រភេទ​លេខ​១ (​សុ​ក្រម ​និង​ឈ្លីក​)​ គ្មាន​ច្បាប់ទម្លាប់​ចំនួន​១​គ្រឿង ​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ម្តុំ​ភ្នំ​ខ្យង​ ចំណុច​អូរ​តា​កុក​ ដែល​គ្រប់គ្រង​ដោយ​ដែន​អភិរក្ស​សត្វព្រៃ​ ឧទ្យាន​ជាតិ​គូ​លេន​ព្រហ្ម​ទេព។

ហេតុការណ៍​ការ​បង្ក្រាប​នេះ​ធ្វើឡើងនៅ​ថ្ងៃ​ទី​២២ ​ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភ្នំ​ខ្យង​ អូរ​តា​កុក ​ឃុំ​ក​ន្តួ​ត ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​យី​ឌុប​១​គ្រឿង​ ដែលដឹកជញ្ជូន​ឈើ​មូល​កំណាត់​ខ្លីៗ ​ប្រវែង​១​ម៉ែត្រ​២០ ​ប្រភេទ​លេខ​១ (​សុ​ក្រម និងឈ្លីក​) ចំនួន ២៦១​កំណាត់ ស្មើនឹង ២១,៧៤៧​ម៉ែត្រ​គូប នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

មន្ត្រី​ដដែល​បន្ត​ថា តាម​ការ​សួរនាំ​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​ ដែលមានឈ្មោះ គឹម តុង​ហេង បាន​ប្រាប់​ថា ​គាត់​ដឹក​ចេញពី​ក្រុមហ៊ុន​នៅ​ម្តុំ​ភ្នំ​ខ្យង​។ មន្ត្រី​ដដែល​បន្ថែម​ថា ឈើ​នោះ​គេ​ដឹក​យក​ទៅ​លក់​នៅ​ម្តុំ​តាខ្មៅ​ ខេត្ត​កណ្តាល​ ប៉ុន្តែ​ការ​ដឹកជញ្ជូន​នោះ​ គេ​ពុំមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ។ បច្ចុប្បន្ន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ បាន​អូស​យក​មក​រក្សាទុក​នៅ​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​បង់​ផាកពិន័យ​តាមច្បាប់​៕