ឆែកឆេរ​រកឃើញ​​ថ្នាំញៀន​ម្សៅ ខេ (K) និងយ៉ាម៉ាជិត​៣០០០គ្រាប់ លើខ្លួនបុរសម្នាក់ 

ឆែកឆេរ​រកឃើញ​​ថ្នាំញៀន​ម្សៅ ខេ (K) និងយ៉ាម៉ាជិត​៣០០០គ្រាប់ លើខ្លួនបុរសម្នាក់ 



បាត់ដំបង ៖ កិច្ចប្រតិបត្តិការ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​១​និង​៣០​នាទី និង​បាន​បញ្ចប់​នៅ​ម៉ោង​៥​និង​៥០​នាទី​ព្រលប់​ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុចភូមិដូង ឃុំបឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។

ដោយ​កម្លាំង​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះមក​សហការ​ ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការ​នគរបាល​ ខេត្តបាត់ដំបង រួម​សហការ​ជាមួយនឹង​ព្រះរាជអាជ្ញារង​ហេង លុយ និង​បាន​សហការ​ជាមួយ​កម្លាំង ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ចុះ​ប្រតិបត្តិការ ​នៅ​ចំណុច​ខាងលើ​ព្រមទាំង​បាន ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ហុង ពៅ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ចំណុច​កើតឡើង។

ហើយក៏​បានធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋាន​របស់បុរសនោះ រកឃើញ​វត្ថុ​តាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច ​និង​ថ្នាំញៀន​ប្រភេទ យ៉ាម៉ា ចំនួន​៣០០០​គ្រាប់ និង​ម្សៅ​ K ១៥កញ្ចប់។

ភ្លាមៗ​នោះ​ក្រោយពេល​បញ្ចប់​ប្រតិបត្តិការ កម្លាំង​មូលដ្ឋាន​បាន​នាំ​វត្ថុ​តាង​ និង​ជនសង្ស័យ​ចាកចេញ​ពី​ស្រុក​កំរៀង ​ដើម្បី​ឆ្ពោះ​មកកាន់​ខេត្ត​បាត់ដំបង និង​ធ្វើការ​សាកសួរ​នៅក្នុង​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង៕

ឆែកឆេរ​រកឃើញ​​ថ្នាំញៀន​ម្សៅ ខេ (K) និងយ៉ាម៉ាជិត​៣០០០គ្រាប់ លើខ្លួនបុរសម្នាក់  ឆែកឆេរ​រកឃើញ​​ថ្នាំញៀន​ម្សៅ ខេ (K) និងយ៉ាម៉ាជិត​៣០០០គ្រាប់ លើខ្លួនបុរសម្នាក់