ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត នាំ​អំណោយ​សម្តេច​តេ​ជោ ​ប្រគល់ជូនអាជ្ញាធរ​ស្រុក ព្រៃកប្បាស

ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត នាំ​អំណោយ​សម្តេច​តេ​ជោ ​ប្រគល់ជូនអាជ្ញាធរ​ស្រុក ព្រៃកប្បាស



តា​កែ​វ ៖ ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​អង្ករ កុំ​ព្យូ​រ​ទ័​រ និង​ម៉ា​ស៊ី​ន​ព្រី​ន​ធ័​រ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់ជូន​អធិការ​នគរបាល​ស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​និង​កម្លាំង​ប្រជា​កា​ពារ​ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៦។

អំណោយ​ដែល​ផ្តល់​ដល់​អាជ្ញាធរ​ស្រុក ព្រៃកប្បាស នាពេលនេះ​រួមមាន អង្ករ​ចំនួន ៨ តោន​គឺ​សម្រាប់​ឧបត្ថម្ភ​ជូន​កម្លាំង​អធិការ​នគរបាល​ស្រុក​ចំនួន ២​តោន រួម​នឹង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ១​គ្រឿង កម្លាំងយោធា​ស្រុក​ចំនួន​២​តោន កម្លាំង​កង​រាជ អាវុធហត្ថ​ស្រុក ចំនួន​២​តោន​រួម​និង​ម៉ា​ស៊ី​ន​ព្រី​ន​ធ័​រ ១​គ្រឿង​និង​កម្លាំង​ប្រជា​កា​ពារ​ចំនួន​២​តោន​។ ដោយឡែក ម៉ា​ស៊ី​ន​កុំ​ព្យូ​រ​ទ័​រ ១​គ្រឿង និង ម៉ា​ស៊ី​ន ព្រី​ន​ធ័​រ ១​គ្រឿង ផ្សេងទៀត​គឺ សម្រាប់​ប្រគល់​ជូន សាលាឃុំ​កំពែង​។

លោក ហាយ សារិន អភិបាលរង​នៃ​គណៈ​អភិបាល​នៃ​គណ​ស្រុក​ព្រៃកប្បាស មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ភាពសប្បាយ​រីករាយ​ណាស់ ដែល​កងកម្លាំង ការ​ពារ​សន្តិសុខ​សណ្តាប់ របស់​ស្រុក​ដែល​ជា​កម្លាំង​ស្នូល និង​ជា​កម្លាំង​គោល ក្នុងការ​អនុវត្ត​ន៍​ផែនការ ភូមិ ឃុំ មាន​សុវត្ថិភាព​។ តាំង​នាម​ជា​អាជ្ញាធរ ស្រុក និង​ជំនួសមុខ​កងកម្លាំង​ទាំង​៤​ស្ថាប័ន​ក្នុងស្រុក សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ស្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក ហ៊ុន ម៉ា​ណែ​ត ដែល តែងតែ​គិតគូរ​យកចិត្ត​ទុក​ចំពោះ​កងកម្លាំង​នៅ​មូលដ្ឋាន។

សូម​បញ្ជាក់​ថា អំណោយ​ទាំងនេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ផ្តល់​ជូន​វិទ្យាល័យ​ហ៊ុន សែន កំពែង នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​កំពែង កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦៕

ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត នាំ​អំណោយ​សម្តេច​តេ​ជោ ​ប្រគល់ជូនអាជ្ញាធរ​ស្រុក ព្រៃកប្បាស ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត នាំ​អំណោយ​សម្តេច​តេ​ជោ ​ប្រគល់ជូនអាជ្ញាធរ​ស្រុក ព្រៃកប្បាស