ផ្នែក​.សនៃស៊ុតអាច​បញ្ចុះ​សម្ពាធឈាម

ការស្រាវជ្រាវថ្មីមួយនៅប្រទេសចិន បានរកឃើញថា សារជាតិមួយមាននៅក្នុងផ្នែក.ស នៃស៊ុត អាចបញ្ចុះសម្ពាធឈាម ។ ពួកអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Jilin (ចិន) បានរកឃើញថា កំណាត់ប្រូតេអ៊ីនខ្លីមួយ ហៅថា RVPSL មាននៅក្នុងផ្នែក.ស នៃស៊ុត អាចធ្វើឲ្យចុះសម្ពាធឈាម ។ពួកគេបានឲ្យសត្វកណ្តុរលើសឈាមប្រើ RVPSL និងសង្កេតឃើញរោគសញ្ញាជំងឺថយចុះទាំងស្រុង ។ អាស្រ័យហេតុនេះ គេសង្ឃឹមថា អាចដំណើរការពិសោរធន៍លើមនុស្ស ដើម្បីពិនិត្យមើលតើសារជាតិនេះ មានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាម ឬ អត់? ។

ថ្លែងនៅកិច្ចប្រជុំថ្នាក់ជាតិមួយ របស់សហគមគីមីអាមេរិក រៀងចំឡើងនៅ New Orleans រដ្ឋ Louisiana បានឲ្យដឹងថា RVPSL មានប្រសិទ្ធិភាពដូចថ្នាំ Captopril តែងត្រូវបានប្រើ ដើម្បីធ្វើឲ្យសម្ពាធឈាមចុះ ។ ប្រមាណ ៥០ mg RVPSL មានប្រសិទ្ធិភាពប្រហាក់ប្រហែលនឹង ១០ mg ថ្នាំ Captonpril, បណ្ឌិត Yu និយាយ ។ក្រុមអ្នកស្រាវជ្រាវក៏បានឲ្យដឹងទៀតថា RVPSL នៅតែមានប្រសិទ្ធិភាពពេលចំអិនឆ្អិន ។ ដូច្នេះ ទទួលទានផ្នែក.ស នៃស៊ុត អាចជាវិធីដ៏មានប្រសិទ្ធិភាពមួយ ដើម្បីជួយអ្នកជំងឺបញ្ចុះសម្ពាធឈាម, ពិសេសគឺពេលប្រើព្រមជាមួយថ្នាំព្យាបាលជំងឺនេះ ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ផ្នែក​.សនៃស៊ុតអាច​បញ្ចុះ​សម្ពាធឈាម已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: