លោក កុល ផេង បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​នៅ​អាមេរិក​ និពន្ធដោយ : ម៉ៅ សុផា       24-05-2016, 9:59 pm         684

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក កុល ផេង បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​នៅ​អាមេរិក​​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា (PUC)  លោក កុល ផេង បាន​មានប្រសាសន៍ថា ផែនដី នឹង​ក្លាយជា​កន្លែង​ដ៏​ស្រស់បំព្រង សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​កូនចៅ​ជំ​នាក់​ក្រោយ ប្រសិនបើ​ពិភពលោក​នេះ ពោរពេញ​ទៅដោយ​ការអប់រំ​។ ការ​ថ្លែង​របស់លោក កុល ផេង បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស ពី​សាកលវិទ្យាល័យ  Bridge Water State University នៃ​សហរដ្ឋអាមេរិក​។

​ក្នុងឱកាស​នៃ​ការទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​នៃ​សហរដ្ឋអាមេរិក លោក កុល ផេង លើក​ទស្សនៈ​ថា ការអប់រំ ជា​មាគ៌ា​ផ្តល់នូវ​ចំណេះដឹង​និង​បញ្ញា​ដល់​មនុស្ស ហើយ​អាច​ញ៉ាំង​ឲ្យ​ពិភពលោក ក្លាយ​ជាទី​ស្ថាន​ល្អប្រសើរ សម្រាប់​ការរស់នៅ​។ លោក កុល ផេង បានបញ្ជាក់​បែបនេះ​ថា​៖«​តាមរយៈ​ការ​ចាប់ដៃគ្នា ក្នុង​វិស័យ​អប់រំ ខ្ញុំ​ជឿជាក់ថា យើង​នឹង​អាចធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល ក្លាយជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ដូច្នេះ សូមមេត្តា ផ្សារភ្ជាប់​បេះដូង​របស់​អ្នក​ទៅនឹង​ការអប់រំ​ជានិច្ច បើទោះជា​អ្នកមាន​សមត្ថភាព​បំពេញការងារ​អ្វី​ក៏ដោយ​»​។

​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​ភិ​ក្ខ គូ សុភាព លោក កុល ផេង បាន​លើកឡើងថា លោក​មាន​ក្តី​ប្រាថ្នា​តែមួយគត់ គឺ​ការប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្លាប់​ផ្តល់​អាហារូបករណ៍​ដល់​លោក កាល​នៅ​សិក្សា​។ គោលបំណង​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា ជាពិសេស​និស្សិត​ក្រីក្រ​ឲ្យ​បាន​សិក្សា​រៀនសូត្រ តែងតែ​ជា​កិច្ចការ​អាទិភាព​របស់​លោក កុល ផេង​។

​សា​លក​វិទ្យា​ធិ​ការ​រូបនេះ លើកឡើងថា បើទោះបីជា​លោក​មិនអាច​ជ្រោមជ្រែង​យុវជន​ឬ​និស្សិត​គ្រប់រូប​ក៏ពិតមែន តែ​លោក​នៅតែ​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ក្នុងការ​ស្រោចស្រង់​ពួកគេ ឲ្យ​បាន​សិក្សា​។ លោក កុល ផេង ដែល​និស្សិត​និង​សាស្ត្រាចារ្យ និយម​ហៅថា «​លោកតា​» បាន​លើក​សុភាសិត​ថា​៖«​ខ្ញុំ​គិតថា ខ្ញុំ​មិនអាច​ជួយ​ជន​គ្រប់រូប​បានទេ តែ​ខ្ញុំ​គិតថា ខ្ញុំ​អាចជួយ​ពួកគេ​បាន​មួយចំនួន ក្នុងចំណោម​អ្នក​ទាំងនោះ​»៕