ការរួមភេទ​ ពេលមករដូវ អាចមាន បញ្ហាដែរទេ?

រយៈពេល បីបួនថ្ងៃ ក្នុង១ខែ ការមករដូវបង្កបញ្ហាដល់ ទំនាក់ទំនងស្នេហា និងផ្លូវភេទរបស់ ប្ដីប្រពន្ធ ឬគូសង្សា។ តើត្រូវដាក់ជីវភាព ផ្លូវភេទពេល មករដូវនេះ នៅក្នុងរង្វង់ក្រចក ឬបែបណា? រវាងការខ្ពើមរអើម និងការពុះកញ្ជ្រោល នៃកាមតណ្ហា ឬការត្រេកត្រអាល ការអៀនខ្មាស និងការហាមមិនគួរ និយាយចេញ សុទ្ធតែជាបញ្ហាដែលកើតមានចំពោះ លោកអ្នកគ្រប់ពេលវេលា ហើយដែល តែងតែលើក ជាសំណួរឡើង។ គេអាចរួមភេទ ពេលមករដូវបានឬទេ? គេតែងនិយាយថា ស្ដ្រីមានអារម្មណ៍ ផ្លូវភេទស្រើបស្រាល ពេល មករដូវ តើពិតដែរឬទេ?ដើម្បីជួយលោកអ្នក គេហទំព័រសុខភាពកម្ពុជា សូមលើកយកខ្លឹមសារសំខាន់ៗ ទាក់ទងនឹងការ រួមភេទពេលមករដូវនេះមក ជម្រាបជូន។

ឈាមរដូវជាទឹករំអិលសម្រួលការរួមភេទ
ពេលមករដូវ ប្រដាប់ភេទមិនមានការផ្លាស់ប្ដូរផ្នែកសរីរៈសាស្ដ្រនោះទេ ដូចជាមិនមានការរីកប៉ោង ការរួមស្វិត ឬមិនមាន កាមារម្មណ៍ពិសេសដោយឡែកណាមួយឡើយ។ ការចាប់ផ្ដើមដំណើរការមករដូវជាប់ពាក់ព័ន្ធទៅនឹងការប្រែប្រួលនៃ ភ្នាសមុយកឺស្បូន ដែលបង្កឡើងដោយការប្រែប្រួលអ័រម៉ូននៅចុងវដ្ដរដូវ។ បរិមាណឈាមរដូវ និងរយៈពេលមករដូវ មានការប្រែប្រួលទៅតាមស្ដ្រី ម្នាក់ៗ ចំណុះរវាងពី២ ទៅ២៥មីលីលីត្រ និងរយៈពេលពី២ទៅ៧ថ្ងៃ នេះបើគិតសម្រាប់ស្ដ្រីដែលមករដូវមានវដ្ដ២៨ថ្ងៃ។

ដោយសារការផ្លាស់ប្ដូរ ឬប្រែប្រួលអ័រម៉ូននេះ ស្ដ្រីមួយចំនួនមានអាការមិនស្រួលខ្លួនតិច ឬច្រើនផងដែរ មានដូចជាការឈឺ ចុកខ្លួន ចង្អោរ ឈឺក្បាល ហេវហត់ អស់កម្លាំង មិនស្រួលក្នុងចិត្ដក្នុងអារម្មណ៍ពេលមករដូវច្រើនជាដើម។ វិបត្ដិនៃការមករដូវនេះ អាចរំខានជាខ្លាំងដល់ការរស់នៅក្នុងសង្គម និងជីវភាពស្នេហា។ ប៉ុន្ដែទោះបីជាបែបណាក៏ដោយ មិនទាន់មានការហាមឃាត់បែបវេជ្ជ សាស្ដ្រណាមួយមិនឱ្យរួមភេទពេលមករដូវនោះទេ។ តាមក្បួនវេជ្ជសាស្ដ្រ ឈាមរដូវមិនមែនជាបម្រាមផ្លូវភេទនោះទេ លើកលែងតែ ករណីមានជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ។ ក្នុងករណីនេះ ឈាមអាចជម្រុញ ឬបង្កើនការឆ្លងរោគតាមផ្លូវភេទ។ ដូច្នេះ សូមកុំ ភ្លេចគិតគូអំពីការឆ្លងជម្ងឺដោយបង្ការខ្លួន បើជាមួយដៃគូសង្ស័យ សូមប្រើស្រោមអនាម័យជាដើម។

ព្រមរួមភេទទេ ពេលមករដូវ?
ការហូរឈាមរដូវ មិនរំខានដល់ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសនោះទេ។ ប៉ុន្ដែស្ដ្រីមួយចំនួនបដិសេធការរួមភេទនៅពេលមករដូវ ដោយហេតុផលថាគាត់មានខ្លួនប្រាណមិនស្អាត និងក្លិនស្អុយអាក្រក់។ តាមរយៈការសិក្សាស្រាវជ្រាវមួយ ដែលធ្វើ ឡើងដោយសហគ្រាសណាណា បានបង្ហាញថាមានស្ដ្រី៨០%មិនមានទំនាក់ទំនងផ្លូវភេទ ឬការរួមភេទពេលមករដូវ ៧៥%មិនទទួល ការបបោសអង្អែលផ្លូវភេទ និង៤៦%មិនព្រមទៅគេងលើគ្រែជាមួយមិត្ដប្រុស ឬស្វាមីនៅពេលយប់មករដូវនោះទេ។ បងស្រីគន្ធាបាន ទទួលស្គាល់ថា “បែបនេះមិនធ្វើឱ្យនាងខ្ញុំឈឺចាប់ទេ ប៉ុន្ដែនាងខ្ញុំមិនចូលចិត្ដទេ ហើយបុរសស្នេហ៍របស់នាងខ្ញុំក៏មិនចូលចិត្ដដែរ។ ព្រោះ ថាឈាមក្រហមឆៅនៃដៃគូរួមភេទរបស់គាត់បានបន្លាចគាត់។ ជាទូទៅ យើងតមមិនរួមភេទទេ លើកលែងតែពេលមករដូវជិតអស់ ព្រោះពេលរួមភេទហើយ មិនមានឈាមនៅលើកម្រាលពូក មិនប្រឡាក់ភ្លៅ និងក្បាលពោះ។ មានឈាមក្រហមឆ្អៅអញ្ចឹង នាងខ្ញុំ សូមសារភាពថាគ្មានអារម្មណ៍ទេ។”

ករណីខាងលើនេះ មិនមែនកើតមានគ្រប់ស្ដ្រីទាំងអស់នោះទេ។ ផ្ទុយទៅវិញ មានស្ដ្រីមួយចំនួនបានលើកឡើងថាការរួម ភេទពេលមករដូវមានរសជាតិពិសេសណាស់។ អ្នកនាងសូភីសូមចូលខ្លួនធ្វើជាសាក្សីដោយអះអាងថា “ពេលនាងខ្ញុំមករដូវនាងខ្ញុំមាន អារម្មណ៍ពុះកញ្ជ្រោលកើតឡើងទ្វេដង រីឯការទទួលសេចក្ដីសុខដល់កំពូលមានភាពងាយកើតបែបគំហុក កើនទ្វេឡើងដល់១០ដងឯ ណោះលើសពីធម្មតា។ ការមករដូវពិតជារំខាននាងខ្ញុំខ្លាំងណាស់ ដោយសារវាមានរយៈពេលពេញ១សប្ដាហ៍តែម្ដង។ តែជឿនាងខ្ញុំចុះនាងខ្ញុំនៅតែឆ្លៀតរួមភេទអញ្ចឹង ព្រោះថាឈាមរដូវមិនធ្វើឱ្យនាងខ្ញុំខ្ពើមខ្លួនឯងនោះទេ ផ្ទុយទៅវិញធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ប្លែក ត្រេកត្រអាលខុសពីធម្មតា នាងខ្ញុំពិតជាចង់។”

ចំពោះបុរសវិញ ក៏មានមតិយោបល់មិនសូវជាខុសប៉ុន្មានដែរទេ។ លោកដារ៉ូបានលើកឡើងថា “សេចក្ដីស្រឡាញ់មិនមានអ្វី រាំងស្កាត់ ឬហាមឃាត់បានឡើយ ហើយការតមរយៈពេល៥ថ្ងៃ ពិតជាយូរខ្លាំងណាស់។” ចំណែកបុរសផ្សេងទៀតបានទទួលស្គាល់នូវ ការដាក់ពិន័យនេះ។ បុរសទាំងអស់បានសារភាពថាការរៀបចំខ្លួនខ្លះមុនជាប្រការចាំបាច់ ដូចជាត្រូវមានសំពត់ ឬក្រណាត់អេប៉ុង ទ្រាបពូក ងូតទឹកសម្អាតខ្លួនមុនចាប់ផ្ដើមការរួមភេទជាដើម។ ចំណុចទាំងនេះ គូស្នេហ៍គ្រប់រូបពិតជាមានល្បិចរៀងៗខ្លួន។
ការរួមភេទពេលមករដូវអាចឱ្យមានផ្ទៃពោះ?

សព្វថ្ងៃនេះ មានគំនិតចម្រូងចម្រាស់ជាច្រើន មិនទាន់បានដោះស្រាយបានត្រឹមត្រូវ អ្នកខ្លះថាអញ្ចេះ អ្នកខ្លះថាអញ្ចុះ។ ប្រវត្ដិរឿងរ៉ាវប្រឆាំងគ្នាបែបនេះ មិនចប់មិនហើយឡើយ។ ទស្សនាវដ្ដីសុខភាពយើង សូមចូលរួមធ្វើការឆ្លើយបំភ្លឺសំណួរដែលចោទឡើង ថាតើអាចមានផ្ទៃពោះឬទេ ពេលមានការរួមភេទក្នុងអំឡុងពេលមករដូវ។
ករណីរួមភេទពេលមករដូវ ការតាំងគភ៌ពិតជាអាចកើតឡើង តែដោយកម្រ។ ព្រោះថាការមានកូនរបស់ស្ដ្រីភេទអាចកើត មានក្រៅពីពេលធ្លាក់មេជីវិតញី ឬអូវុល (ពេលធ្លាក់អូវុលនៅកណ្ដាលវដ្ដរដូវ)។ ករណីរដូវដើរមិនទៀងទាត់ ការជួបគ្នារវាងមេជីវិត ទាំងពីរអាចកើតមានឡើង ពេលមិនទាន់មករដូវចប់។ ដូច្នេះប្រសិនបើមិនចង់មានផ្ទៃពោះទេ បើមានការរួមភេទពេលមករដូវ សូមសម្រេចចិត្ដប្រើវិធីពន្យារកំណើតផង។

ដំបូន្មានអ្នកនិពន្ធ
ការមករដូវជាបំណែកជីវិតធម្មតារបស់ស្ដ្រីភេទ។ មិនមានហេតុផលណាមួយដែលតម្រូវឱ្យលោកអ្នកនាងដាក់ជីវិភាពផ្លូវភេទ នៅក្នុងរង្វង់ក្រចកមួយនោះទេ(លែងគិតគូផ្ដាច់ខ្លួនពីដៃគូរួមភេទ) លើកលែងតែករណីស្ដ្រីមករដូវមានការឈឺចាប់ រដូវដើរមិន ស្រួលឬករណីវិបត្ដិវដ្ដរដូវផ្សេងៗទៀតតែប៉ុណ្ណោះ។ បើមានការសង្ស័យ សូមស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវភេទ និងខាងរោគស្ដ្រី។ ទាំងការបបោសអង្អែលកាមារម្មណ៍ និងការស៊កលិង្គចូលក្នុងទ្វារមាស មិនខុសគ្នាពីពេលមិនមករដូវទេ។ សូមបរាជ័យរាល់គំនិតអកុសលទាំងឡាយ។ សូមប្រិយមិត្ដអ្នកអានរង់ចាំអានអត្ថបទអប់រំផ្លូវភេទល្អៗ នៅលេខក្រោយៗទៀត លើទំព័រទស្សនាវដ្ដីសុខភាពយើង ដូចជាការរួមភេទពេលមានផ្ទៃពោះ ការរួមភេទក្រោយពេលសម្រាលជាដើម៕

ប្រភព៖ kb-news

  • ការរួមភេទ​ ពេលមករដូវ អាចមាន បញ្ហាដែរទេ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: