អាហារ ៤ ប្រភេទ​ ជួយ​ដាស់​អារម្មណ៍​ឱ្យ​ពុះ​កញ្ជ្រោល​ក្នុង​រាត្រី​ទឹក​ឃ្មុំ

ការរៀបអាពាហ៍ពិពាហ៍តាំងពីបុរមបុរាណមក គេចាត់ទុករាត្រីទឹកឃ្មុំគឺជារាត្រីមួយដ៏មានតម្លៃបំផុត សម្រាប់គូរ ស្នេហ៍ថ្មោងថ្មី។ ដូច្នេះហើយដើម្បីឱ្យរាត្រីទឹកឃ្មុំរបស់អ្នកកាន់តែមានអារម្មណ៍ពុះកញ្ជ្រោល និងពោរពេញទៅដោយថាមពលនោះ អ្នកគួរតែបរិភោគអាហារ ៤ប្រភេទនេះ ដែលធ្វើឱ្យសម្រេចដូចបំណង។ ខាងក្រោមនេះ គឺជាកំពូលអាហារដ៏អស្ចារ្យសម្រាប់ជួយជំរុញឱ្យរាត្រីទឹកឃ្មុំរបស់អ្នកកាន់តែប្រសើរឡើង៖

១. ផ្លែស្ត្រប៊ឺរី និងសូកូឡា

ផ្លែស្ត្រប៊ឺរី និងសូកូឡា គឺជាភ្នាក់ងារដ៏សំខាន់ដែលរុញច្រានឱ្យអារម្មណ៍របស់អ្នកពុះកញ្ជ្រោល។ ជាពិសេសគឺសូកូឡាពណ៌ខ្មៅត្រូវបានគេចាត់ទុកថា មានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវភេទ ដែលមានរយៈពេលយូរជាងការថើបដើម្បីឱ្យមានអារម្មណ៍ដល់ទៅ ៤ ដង។

២. កាហ្វេ ឬតែ
ក្លិនឈ្ងុយនៃកាហ្វេ ឬតែជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លានៅក្នុងរាត្រីផ្សំដំណេក។ គ្រឿងទេសនេះ អាចជួយកំដៅដល់រាងកាយរបស់អ្នក និងបញ្ឆេះនូវអារម្មណ៍ត្រេកត្រអាលពេលនៅជាមួយដៃគូរ។

៣. ចេក
ចេកក៏អាចបង្កើតសមត្ថភាពក្នុងការរួមមេត្រីភាពជាមួយដៃគូររបស់អ្នកដែរ។ ចេកផ្ទុកទៅដោយវីតាមីន B ប៉ូតាស្យូម និងម៉ាញេស្យូមដែលមានផលល្អសម្រាប់អ័រម៉ូន Testosterone ។ ម្យ៉ាងវិញទៀត វាមានផ្ទុកអង់ស៊ីម Bromeliad ដែលត្រូវបានគេស្គាល់ថាមានប្រយជន៍ដល់ចំណងតណ្ហា ជាពិសេសសម្រាប់បុរស។

៤. ម្ទេស
ម្ទេសគឺជាគ្រឿងផ្សំដែលគេប្រើសម្រាប់ដាក់នៅក្នុងម្ហូប តែវាក៏ជាធាតុផ្សំមួយដែលអាចជួយធ្វើឱ្យអ្នកសម្រើបតណ្ហាផងដែរ។ នៅក្នុងម្ទេសមានផ្ទុកសារធាតុ Capsaicin ដែលមានផលល្អសម្រាប់ជីវិតស្នេហា ព្រោះវាអាចបង្កើននូវអ័រម៉ូន Endorphins នៅក្នុងរាងកាយរបស់អ្នកដែលជាតម្រូវការខ្ពស់សម្រាប់រាត្រីទឹកឃ្មុំ៕

ប្រភព៖ khmerpropey

  • អាហារ ៤ ប្រភេទ​ ជួយ​ដាស់​អារម្មណ៍​ឱ្យ​ពុះ​កញ្ជ្រោល​ក្នុង​រាត្រី​ទឹក​ឃ្មុំ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: