Drogba សម្រេច​ចិត្ត​ទៅ​លេង​នៅ​ក្លឹប​ Motreal Impact

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Chelsea កីឡាករ​ Didier Drogba បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប​ Montreal Impact ដែល​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ​ Major League Soccer នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​មួយ​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ ។

ប្រធាន​របស់​ក្លឹប​ Motreal Impact បាន​មាន​ប្រសាសន៍​ថា​ « យើង​ពិត​ជា​មាន​កិត្តិយស​ណាស់ សូម​ស្វាគមន៍​ Drogba មក​កាន់​ក្លឹប​របស់​យើង​ នេះ​ថ្ងៃ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិ​របស់​ក្លឹប​ » ។

Drogba បាន​ចាក​ចេញ​ពី​ Chelsea បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​២០១៤-២០១៥​ ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Chelsea ចំនួន​៣៨១ប្រកួត​ ហើយ​បាន​ជួយ​ Chelsea ឈ្នះ​បាន​ពាន​ English Premier League ៤ដង​ និង​ឈ្នះ​ពាន​ UEFA Champion League ចំនួន​១ដង​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ