នេះ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​បំពាក់​RAMធំ​ជាង​Laptop មួយ​ចំនួន​ទៅ​ទៀត

បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​ស្មាតហ្វូន​របស់​ប្រទេស​ចិន​កំពុង​តែ​វាយ​លុក​ទី​ផ្សារ​ខ្លាំង​ក្លា​មែន​ទែន​មិន​ថា​តំបន់​អាស៊ី​សូម្បី​តែ​ប៉ែក​អឺរ៉ុប​ក៏​ងាក​មក​ចាប់​អារម្មណ៍​លើ​ពូក​វា​ផង​ដែរ​។​ជា​ទូ​ទៅ​ពួក​គេ​តែង​បង្កើត​ចំណុច​ពិសេស​និង​ចាប់​អារម្មណ៍​មក​លើ​ផលិត​ផល​ខ្លួន​ដូច​ជា​មាន​កាមេរ៉ា​ភ្លោះ​ពីរ​ឬ​ក៏ ថ្ម​កាន់​បាន​យូរ​ជាង​គេ​ជា​ដើម។​មិន​ខុស​ពី​ក្រុមហ៊ុន​ដទៃ​Vivo ក្រុមហ៊ុន​មួយ​របស់​ចិន​ដូច​គ្នា​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ទៀត​​របស់​ខ្លួន​កាល​ពី​យប់​មិញ។​Vivo Xplay 5 ដែល​ទើប​បាន​បង្ហាញ​ខ្លួន​ក៏​បាន​ពាំនាំ​លក្ខណៈ​ពិសេស​របស់​ខ្លួន​មក​ជាមួយ​ដែរ។​Xplay 5 បំពាក់​មក​ជាមួយ​RAM ទំហំ​6GB បាន​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​មាន​ទំហំRAM ធំ​ជាង​គេ​ហើយ​ក៏ វា​ប្រហែល​ជា​ធំ​ជាង​Laptop ដែល​យើង​កំពុង​ប្រើ​ប្រាស់​ទៅ​ទៀត។

នេះ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​បំពាក់​RAMធំ​ជាង​Laptop មួយ​ចំនួន​ទៅ​ទៀត

Xplay​ 5មាន​អេក្រង់​ទំហំ​5.43 អ៊ីញ​​Quad HD កម្រាស់​7.59 mm ដែល​មាន​រាង​កោង​សង​ខាង​ដូច​ជា​Galaxy S7 ដែរ។ក្រៅ​ពី​នេះ​វា​ក៏​បំពាក់​មក​ជាមួយ​បន្ទះ​Chip Snapdragon 820 កាមេរ៉ា​16 MP អម​ដោយ​Flash ចំនួន​ពី​ក្នុង​ការ​ចាប់​យក​រូប​ភាព​បាន​កាន់​តែ​ប្រសើរ​ជាមួយ​នឹង​ថាមពល​ថ្ម​រហូត​ដល់​3600 mAh អម​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​និង​​បន្ទះ​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ទៀត​​។​រឹត​តែ​ពិសេស​នោះ​វា​ភ្ជាប់​មក​ជាមួយ​នឹង​Liquid cooling system​ដែល​ជួយ​អោយ​ម៉ាស៊ីន​មិន​ឡើង​កម្ដៅ​ខ្លាំង​ផង​ដែរ។

នេះ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​បំពាក់​RAMធំ​ជាង​Laptop មួយ​ចំនួន​ទៅ​ទៀត

ចំពោះ​តម្លៃ​របស់​smartphone នេះ​សម្រាប់​ប្រទេស​យើង​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ខណៈ​សម្រាប់​ប៉ែក​អឺរ៉ុប​មាន​តម្លៃ៥៦៥​ដុល្លារ​ចំពោះ​ម៉ូដែល​ដែល​មាន​RAM 4GB ដូច្នេះ​ម៉ូដែល​6GB ប្រហែល​ជា​មាន​តម្លៃ​ជាង​600 ដុល្លារ​ឯណោះ​។​​​​​​​​​​
​តោះ​មក​មើដ​ពី​រូប​រាង​​ដ៏​ស្រស់​ស្អាត​របស់​​វា​សិន​:

នេះ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​បំពាក់​RAMធំ​ជាង​Laptop មួយ​ចំនួន​ទៅ​ទៀត
​​

​​​​​​
ប្រភព៖  

ប្រែសម្រួល ៖ Leng Kim


  • នេះ​ជា​ស្មាតហ្វូន​ដំបូង​គេ​លើ​លោក​ដែល​បំពាក់​RAMធំ​ជាង​Laptop មួយ​ចំនួន​ទៅ​ទៀត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: