ធនាគារ​ពិភព​លោក​៖ ​អត្រា​ភាព​ក្រី​ក្រ​ពិភព​លោក​ធ្លាក់​មក​នៅ​ក្រោម​១០%

ធនាគារ​ពិភព​លោក​និយាយ​ថា នៅ​ឆ្នាំ​នេះ​អត្រា​​ភាព​ក្រីក្រ​ខ្លាំង​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្រោម​១០%​ជា ​លើក​ដំបូង​នៃ​ចំនួន​ប្រជា​ជន​ពិភព​លោក​ទាំង​មូល ប៉ុន្ដែ​គេ​នៅ​មាន​កង្វល់​ច្រើន​នៅឡើយ​ចំពោះ​ពលរដ្ឋ​អាហ្រ្វិក​ច្រើន​លាន​​នាក់​ដែល​កំពុង​មាន​បញ្ហា។