Nana របស់​ក្រុម​ After School នឹង​ថត​ខ្សែ​ភាព​យន្ត​ជា​លើក​ដំបូង

Nana ដែលត្រូវគេស្គាល់ថាជាសមាជិកស្រីរបស់ក្រុមចម្រៀងនារី After School នឹងទទួលយកការសម្ដែងរឿងភាគកូរ៉េជាផ្លូវការលើកដំបូង។

កាលពីថ្ងៃទី៨ខែមេសា មានការប្រកាសពីខាងផលិតខ្សែភាពយន្តថា “Nana នឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តកូរ៉េថ្មីមួយដែលមានចំណងជើងថា “Good Wife”។” នាងត្រូវបានគេកំណត់អោយដើរតួជាលេខារបស់ Jun Do Yeon។ វាគឺជាការសម្ដែងលើកដំបូងរបស់នាងជាផ្លូវការ ហើយការដែលនាងបានចូលរួមសម្ដែងខ្សែភាពយន្តមួយនេះគឺដោយឆ្លងកាត់ការប្រកួតប្រជែង។

ក្រៅពីការចូលរួមសម្ដែងពី Nana Jun Do Yeon, Yoo Ji Tae, Kim Seo Hyung, និង Yoon Kye Sang ក៏បានទទួលយកសម្ដែងរឿងភាគនេះផងដែរ។ រឿងនេះផងដែរក៏ជាកំណែនៃខ្សែភាពយន្តរបស់អាមេរិក។
តើលោកអ្នករំភើបនឹងឃើញវត្តមានរបស់នាងក្នុងខ្សែភាពយន្តនេះដែរឬទេ?

ប្រភពៈ  
ដោយៈ Gemini Fleta


  • Nana របស់​ក្រុម​ After School នឹង​ថត​ខ្សែ​ភាព​យន្ត​ជា​លើក​ដំបូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា
Tags: