Donghae Siwon និង Changminបង្ហាញ​ខ្លួន​ព្រមគ្នា​​ក្នុង​ការ​ប្រគំ​តន្ត្រី​ទាហាន

Donghae Siwon របស់​ក្រុម​ចម្រៀង​បុរស​ Super Junoir ព្រម​ទាំង​ Changmin របស់​ក្រុម​ចម្រៀង​បុរស TVXQ បាន​បង្ហាញ​ខ្លួន​ព្រម​គ្នា​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ពិសេស​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​ប៉ូលិស​ក្រុង​សេអ៊ូល។

Donghae គឺជា​អ្នក​ចាត់​ចែង​កម្មវិធី​នេះ ហើយ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ល្អ គាត់​បាន​ស្វាគមន៍ Siwon និង Changmin មក​លើ​ឆាក​យ៉ាង​កក់ក្ដៅ។​​ ស្ថិត​ក្នុង​ឯកសណ្ឋាន​នោះ​ ពួក​គេ​ពិត​ជា​មើល​ទៅ​សង្ហា​ណាស់​។ វា​ជា​ការ​ល្អ​ណាស់​ក្នុង​ការ​ឃើញ​ពួក​គេ​ទាំង​បី​នៅ​តែ​ស្រស់​ថ្លា​ បន្ទាប់​ពី​ពួកគេ​បាន​ចាក​ចេញ​ទៅ​បម្រើ​យោធា​ដែល​​ជា​កាតព្វកិច្ច។

ស្រប​គ្នា​នេះ​ដែរ​ ពួកគេ​បាន​សម្ដែង​លើ​ឆាក​តែ​មួយ​ជាមួយ​នឹង​អង្គភាព​ប៉ូលិស​ដែល​នៅ​ក្នុង​ក្រុង​សេអ៊ូល ដូច​ដែល​លោក​អ្នក​មើល​ឃើញ​ក្នុង​វីដេអូ​ខាង​ក្រោម។

លោក​អ្នក​ក៏​អាច​ក្រឡេក​មើល​រូបថត​ក្នុង​កម្មវិធី​នោះ​ខាង​ក្រោម​នេះ៖
​​​

1 of 6

ប្រែសម្រួល ៖ Gemini Fleta
ប្រភព ៖ AllKpop


  • Donghae Siwon និង Changminបង្ហាញ​ខ្លួន​ព្រមគ្នា​​ក្នុង​ការ​ប្រគំ​តន្ត្រី​ទាហាន已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: