ទង្វើ​១​១​ចំណុច​​បង្ហាញ​ថា​អ្នក​មាន​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍​(EQ)

ក្រោយពីអ្នកបានដឹងនិងលឺព័ត៌មានជាច្រើនមកដែលបានលើកឡើងថាបុគ្គលជោគជ័យជាច្រើនក្នុងពិភពលោកយើងនេះ មិនមែនសុទ្ធតែជាអ្នកពូកែខាងIQទាំងអស់នោះទេ គឺក៏ត្រូវពឹងផ្អែកលើភាពវ័យឆ្លាតខាងអារម្មណ៍ផងដែរ ។ វាដូចនឹងការរកឃើញថាអ្នកដែលទទួលបានសិមិទ្ធផលខ្ពស់ៗឬពិសេសៗភាគច្រើនគឺ មានEQខ្ពស់ ដូចនេះបើសិនជាអ្នកមានទង្វើទាំង១១ចំណុចខាងក្រោមនេះ អ្នកក៏អាចក្លាយជាបុគ្គលដ៏ជោគជ័យម្នាក់ក្នុងជីវិតផងដែរ ។

១.អ្នកអាចឲ្យអ្វីមួយទៅនរណាម្នាក់ដោយមិនរំពឹងការតបស្នង ៖

មនុស្សឆ្លាតខាងអារម្មណ៍តែងតែអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដោយលះបង់មិនថាពេលវេលា,កម្លាំងឬរបស់អ្វីនោះទេ ពោលគឺចំណាយដោយគ្មានចង់បានការតបស្នងមកវិញ ។

២.អ្នកមិនអោបក្រសោបកំហឹង ៖

ការដែលចេះតែចង់សងសឹក គឺជាការធ្វើឲ្យមានភាពអវិជ្ជមានក្នុងជីវិតអ្នកយ៉ាងខ្លាំងមិនថា ទាំងសុខភាពឬខាងផ្លូវចិត្តនោះទេ មនុស្សដែលពូកែEQដឹងច្បាស់ពីរឿងនេះ ហើយពួកគេដឹងថា ការអោបក្រសោបកំហឹងមិនផ្តល់ជាប្រយោជន៍ដល់គេនោះទេ ។

៣.អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកមាន ៖

ការដែលសាទររបស់ដែលខ្លួនមាន និង ការគិតវិជ្ជមាននឹងធ្វើឲ្យអ្នកចេះតែវិវត្តទៅមុខ ទៅរកការប្រកួតប្រជែងនិងគោលដៅរបស់អ្នក ។ ការបង្ហាញថាខ្លួនស្រលាញ់របស់ដែលខ្លួនមាននឹងជួយដល់អ្នកនៅជុំវិញយើងសប្បាយចិត្តផងដែរ ជាហេតុនាំទៅរកភាពចុះសម្រុងយ៉ាងងាយស្រួល។

៤.អ្នកដឹងពីរប្រៀបផ្ដាច់ទំនាក់ទំនងឬការធ្វើអ្វីមួយ ៖

អ្នកដឹងថាការរស់នៅដ៏ល្អ គឺត្រូវការមានតុល្យភាពរវាងការងារនិងជីវិត ។ អ្នកអាចបោះបង់ ឬ សម្រាក ឬ ទម្លាក់ការងារខ្លះចោល១ភ្លែតដើម្បីកាត់បន្ថយស្ត្រេស និង សុខភាពផ្លូវចិត្តរបស់អ្នក ដែលការសម្រាកផ្លូវចិត្តនេះ អាចអោយអ្នកកាន់តែសម្រេចការងារបានកាន់តែច្រើន និង ឈានទៅរកគោលដៅបានយ៉ាងរហ័ស ។

៥.អ្នកជាមនុស្សស្វែងរកចំណេះដឹង ៖

អ្នកតែងតែស្វែងរកចម្លើយនូវចង្ងល់ និង ចំណេះដឹងថ្មីៗ ដែលអ្នកត្រូវការក្នុងជីវិតដើម្បីធ្វើឲ្យមានភាពរីកចម្រើនកាន់តែប្រសើរ ហើយការធ្វើបែបនេះអាចទាក់ទាញដល់អ្នកនៅជុំវិញអ្នកជឿជាក់និងគិតវិជ្ជមានមកលើអ្នកផងដែរ ។

៦.អ្នកមិនគិតអ្វីធ្ងន់ធ្ងរឬយ៉ាប់ខ្លាំងពេកនោះទេ ៖

មិនថាចំពោះខ្លួនឯងឬចំពោះអ្នកដទៃនោះទេ មនុស្សពូកែEQ មិនចាត់ទុកទង្វើឬអ្វីមួយ ធ្ងន់ធ្ងរពេកនោះទេ ដូចជា ពេលដែលអ្នកណាម្នាក់បង្កកំហុស អ្នកនឹងមិននិយាយរិះគន់ឬស្តីឲ្យគេនោះទេ ព្រោះអ្នកដឹងថា មនុស្សមិនអាចមានភាពល្អឥតខ្ចះនោះទេ ផ្ទុយទៅវិញអ្នកនឹងចូលខ្លួនទៅជួយដោះស្រាយបញ្ហាទាំងនោះ ។

៧.អ្នកពូកែខាងសម្របសម្រួល ៖

អ្នកយល់យ៉ាងច្បាស់ពីភាពខុសគ្នា មិនថាជាស្ថានភាព ឬ ជាមួយមនុស្សណាមួយនោះទេ អ្នកអាចកែប្រែសម្របសម្រួលយ៉ាងងាយស្រួលដើម្បីឈានជើងដើរទៅមុខ១ជំហានទៀតទៅរកគោលដៅរបស់អ្នក ។

៨.អ្នកខ្វល់ពីសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក ៖

អ្នកអាចនឹងសប្បាយចិត្តជាមួយការជោគជ័យរបស់អ្នក ដោយត្រឹមតែមានរាងកាយដ៏មាំទាំ ជាដើម ។ មិនថាសុខភាពផ្លូវកាយឬផ្លូវចិត្តនោះទេ អ្នកដឹងថាវាសំខាន់ហើយអ្នកយកចិត្តទុកដាក់នឹងវាខ្លាំងណាស់ ។

៩.អ្នកអាចគេចវៀសពីមនុស្សគួរឲ្យធុញឬToxic ៖

មនុស្សដែលនៅជុំវិញអ្នកនឹងជួយអ្នក ឬ ទាញអ្នកចុះក្រោម បើសិនជាអ្នកនៅជាមួយមនុស្សដែលមានតែរឿង គិតតែពីអវិជ្ជមាន អ្នកនឹងក្លាយជាមនុស្សToxicដូចគ្នា ដូច្នេះចូរអ្នករៀនគេចឬការពារកុំឲ្យមនុស្សបែបនោះមកយាយីជីវិតអ្នកពេក ។

១០.អ្នកស្គាល់ពីខ្លួនឯង ៖

អ្នកដឹងពីចំណុចខ្សោយនឹងចំណុចខ្លាំងរបស់ខ្លួនឯង អ្នកដឹងថាបរិបទអ្វីអាចជួយឲ្យអ្នកជោគជ័យ បរិបទណាដែលនាំឲ្យអ្នកបរាជ័យ ការដែលស្គាល់ពីខ្លួនឯង នឹងធ្វើឲ្យអ្នកកែប្រែចំណុចខ្សោយរបស់ខ្លួនឬពង្រឹងចំណុចខ្លាំងរបស់ខ្លួនឲ្យកាន់តែពូកែដើម្បីអាចពន្លឿនភាពជោគជ័យរបស់អ្នកដ៏កម្រិតកំពូល ។

១១.អ្នកអាចពន្យារភាពហ៊ឺហាឬភាពចង់បានអ្វីមួយបាន ៖

អ្នកមានវិន័យចំពោះខ្លួនឯង ពោលគឺអ្នកនឹងនិយាយថាទេ ចំពោះរបស់ណាដែលអ្នកចង់បាន តែស្ថិតនៅពេលវេលាមិនសកសម ។ អ្នកអាចពន្យារការចង់បានទាំងនោះ ដោយដឹងពីលំដាប់នៃភាពសំខាន់ ដើម្បីចាំទទួលយកភាពជោគជ័យកម្រិតធំនៅពេលវេលាដ៏សកសមណាមួយ ។

(វាក៏បង្ហាញឲ្យអ្នកឃើញជាច្រើនមកហើយ ដូចជា កំពូលអ្នកមានឬមហាសេដ្ឋីដ៏ជោគជ័យជាច្រើនដែលបានពន្យារភាពហ៊ឺហារបស់ខ្លួន ពួកគេមិនប្រញាប់ទិញរបស់ថ្លៃៗមកប្រើភាពនោះទេ ដោយពួកគេចាំរហូតដល់មានលុយចាយមិនអស់ទើបពួកគេទិញរបស់ទាំងនោះមកប្រើប្រាស់បង្ហាញឬបង្អួតគេ ដែលខុសពី អ្នកក្រធ្វើមាន ១ចំនួនប្រឹងបង្អួតឬធ្វើខ្លួនហ៊ឺហា ទាំងខ្លួនមិនទាន់មានប្រាក់ច្រើនឬមានចំណូលត្រឹមតែចាយវាយគ្រប់គ្រាន់នោះ ។ ជាឧទាហរណ៏ស្រាប់ដូចជាលោក Mark Zugerbergជាដើម ក្នុងឆ្នាំ២០១៤កាលដែលគាត់ក្លាយជាមហាសេដ្ឋីមានលុយដល់២០ពាន់លានក៏ដោយ ក៏ពេលនោះគាត់នៅតែប្រើឡានតម្លៃត្រឹមតែ៣០០០០ដុល្លារប៉ុណ្ណោះ)

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ & businessinsider


  • ទង្វើ​១​១​ចំណុច​​បង្ហាញ​ថា​អ្នក​មាន​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍​(EQ)已关闭评论
  • 51 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ចំនេះដឹង
Tags: