ដឹង​អត់​ឈ្មោះ​ហៅ​ក្រៅ​ថា El Niño របស់​កីឡាករ​ Fernando Torres មាន​ន័យ​ថា​ម៉េច​ ?

សម្រាប់​ប្រិយ​មិត្ត​ដែល​ជា​អ្នក​ចូល​ចិត្ត​និង​គាំទ្រ​កីឡាករ​ Fernando Torres ប្រាកដ​ជា​ធ្លាប់​លឺ​ឈ្មោះ​ហៅ​ក្រៅ​របស់​គេ​ថា​ El Niño ជាក់​ជា​មិន​ខាន​ ។ តែ​ធ្លាប់​ដឹង​អត់​ថា​ឈ្មោះ​នេះ​មាន​ន័យ​ថា​ម៉េច​អត់​ ?

ពាក្យ​ថា​​ El Niño គឺ​ជា​ភាសា​អេស្ប៉ាញ​ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​​ថា​ « The Kid (កូន​ក្មេង​​ ) » ។ ខណៈ​ដែល​ឈ្មោះ​ហៅ​ក្រៅ​នេះ​គឺ​កីឡាករ​ Torres ទទួល​បាន​ពេល​គេ​មាន​វ័យ​១៦​ឆ្នាំ​គឺ​អំឡុង​ពេល​លេង​នៅ​ក្លឹប​ At Madrid ហើយ​ឈ្មោះ​នេះ​កីឡាករ​ចំណាស់​ៗ​ក្នុង​ក្រុម​ជា​អ្នក​ដាក់​ឲ្យ​គេ​ ។

តាម​ពិត​កីឡាករ​ Torres មិន​ពេញ​ចិត្ត​នឹង​ឈ្មោះ​ហៅ​ក្រៅ​នេះ​ទេ​ដោយ​គេ​ធ្លាប់​និយាយ​ថា​ « ខ្ញុំ​បាន​ចូល​លេង​នៅ​ក្លឹប​ At Madrid ដំបូង​ពេល​ដែល​ខ្ញុំ​មាន​វ័យ​១៦​ឆ្នាំ​ ហើយ​កាល​នោះ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​គ្មាន​អ្នក​ចាប់​អារម្មណ៍​ជាមួយ​ខ្ញុំ​ ហើយ​ក៏​គ្មាន​អ្នក​ខ្វល់​ថា​ខ្ញុំ​ឈ្មោះ​អ្វី​នោះ​ទេ​ ខណៈ​ពួក​គេ​គ្រាន់​ហៅ​ខ្ញុំ​ថា​ El Niño ដែល​មាន​ន័យ​ថា​កូន​ក្មេង​ប៉ុណ្ណោះ​ ដូច​នេះ​ខ្ញុំ​អត់​ពេញ​ចិត្ត​ឈ្មោះ​នេះ​ទេ​ » ។

តែ​យ៉ាង​ណា​ឈ្មោះ​ El Niño នេះ​ត្រូវ​បាន​ហៅ​យ៉ាង​ទូលំទូលាយ​ទៅ​ហើយ​ជា​ពិសេស​អ្នក​គាំទ្រ​កីឡាករ​ Torres សុទ្ធ​តែ​ស្គាល់​ឈ្មោះ​នេះ​ស្ទើរ​តែ​គ្រប់​គ្នា​ៗ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ខ្វល់​ពី​អត្ថន័យ​នៃ​ឈ្មោះ​នេះ​ទេ​ពួក​គេ​គ្រាន់​តែ​ចាត់​ទុក​នេះ​គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់​ប៉ុណ្ណោះ ។

 

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​អត់​ឈ្មោះ​ហៅ​ក្រៅ​ថា El Niño របស់​កីឡាករ​ Fernando Torres មាន​ន័យ​ថា​ម៉េច​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:បច្ចេកវិទ្យា
Tags: