រវាង​អតីត​ខ្សែ​ប្រយុទ្ធ​ទាំង​៣​រូប​នេះ​របស់​ At Madrid តើ​ប្រិយ​មិត្ត​ចូល​ចិត្ត​មួយ​ណា​ជាង​គេ​ ?

យើង​សង្កេត​ឃើញ​ថា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ក្លឹប​ Atletico Madrid បាន​ក្លាយ​ជា​ក្លឹប​មួយ​ដែល​សំបូរ​ធន​ធាន​កីឡាករ​វ័យ​ក្មេង​លេចធ្លោ​ជា​រៀង​រាល់​ឆ្នាំ​ ជាក់​ស្ដែង​បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​កំពុង​មាន​កីឡាករ​លេចធ្លោ​មួយ​ចំនួន​ដូច​ជា​ Atoine Griezmann , Koke , Oliver Torres ជាដើម​ ។

តែ​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​ខ្សែ​ប្រយុទ្ធ​៣​រូប​ដែល​ធ្លាប់​បាន​សាង​ភាព​លេច​ធ្លោ​នៅ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។

Fernado Torres

កីឡាករ​ Fernado Torres បាន​ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ដំបូង​របស់​គេ​ជាមួយ​ក្លឹប​ At Madrid ក្នុង​ឆ្នាំ​២០០០​មក​ម្ល៉េះ​គឺ​តាំង​ពី​ពេល​ដែល​គេ​ទើប​តែ​មាន​អាយុ​១៥​ឆ្នាំ​ ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ចំណាយ​ពេល​៧​ឆ្នាំ​ជាមួយ​ At Madrid ហើយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៩១​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤៤​ប្រកួត​ឲ្យ​ក្លឹប​នេះ​ ។ ខណៈ​រូប​គេ​បាន​ចាក​ចេញ​ពី​ក្លឹប​ At Madrid ទៅ​កាន់​ក្លឹប​ Liverpool ក្នុង​ឆ្នាំ​២០០៧​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​២០​លាន​ផោន​ ។
គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Torres ក៏​កំពុង​តែ​លេង​នៅ​ក្លឹ​ប At Madrid ផង​ដែរ ។ ដោយ​កាល​ពី​ឆ្នាំ​២០១៤​ក្លឹប​ At Madrid បាន​នាំ​យក​គេត្រលប់​មក​សារជា​ថ្មីក្រោ​ម​កិច្ចសន្យា​ខ្ចី​ជើង​រយៈ​ពេល​២ឆ្នាំ​ពី​ក្លឹប​ AC Milan ។​

Sergio Aguero

កីឡាករ​ Sergio Aguero បាន​ផ្លាស់​ពី​ក្លឹប​ Independiente មក​ចូល​រួម​ជាមួយ​ក្លឹប​ At Madrid ក្នុង​ឆ្នាំ​២០០៦​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​២៣​លាន​អ៊ឺរ៉ូ​ ។ហើយ​ចំណាយ​ពេល​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​ At Madrid ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣៤​ប្រកួត​ ។ កីឡាករ​ Aguero បាន​ចាក​ចេញ​ពី​ក្លឹប​ At Madrid ទៅ​កាន់​ Man City ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​អ៊ឺរ៉ូ​ ។

Radamel Falcao

កីឡាករ​ Radamel Falcao បាន​ផ្លាស់​ពី​ក្លឹប​ Porto មក​លេង​នៅ​ក្លឹប​ At Madrid ក្នុង​ឆ្នាំ​២០១១​ក្នុង​តម្លៃ​៤០​លាន​អ៊ឹរ៉ូ​គឺ​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​កីឡាករ​ Aguero ។ ក្នុង​ការ​ចំណាយ​ពេល​ត្រឹម​២​ឆ្នាំ​ជាមួយ​ក្លឹប​ At Mardid ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​បាន​សាង​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​៧០​ក្នុង​ការ​បង្ហាញ​ខ្លួន​៩១​ប្រកួត​ ។ កីឡាករ​ Falcao បាន​ចាក​ចេញ​ពី​ក្លឹប​ At Madrid ទៅ​កាន់​ AS Monaco ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៦០​លាន​អ៊ឺរ៉ូ​ ។

សូម​បញ្ជាក់​ថា​មិន​មែន​មាន​តែ​ខ្សែ​៣​រូប​នេះ​ទេ​ដែល​លេចធ្លោ​នៅ​ក្លឹប​ At Madrid ប៉ុន្តែ​នៅ​មាន​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត​ដូច​ជា​ Diego Forlan , និង​ Diego Costa ជា​ដើម ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • រវាង​អតីត​ខ្សែ​ប្រយុទ្ធ​ទាំង​៣​រូប​នេះ​របស់​ At Madrid តើ​ប្រិយ​មិត្ត​ចូល​ចិត្ត​មួយ​ណា​ជាង​គេ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: