អីយ៉ា​ Luis Suarez រក​បាន​ Hat-trick តែ​ Macherano ទទួល​បាន​កាត​ក្រហម​

កាល​ពី​យប់​មិញ​ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona នៅ​តែ​បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បាន​បំបាក់​ក្លឹប​ Eibar ដោយ​លទ្ធផល​៣​ទល់​នឹង​១​ ។

តែ​អ្វី​ដែល​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត​គឺ​គ្រាប់​បាល់​ទាំង​៣​គ្រាប់​របស់​ FC Barcelona គឺ​ស៊ុត​បញ្ចូល​ទី​តែ​ម្នាក់​ឯង​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​កីឡាករ​ Luis Suarez ដែល​ស៊ុត​នៅ​នាទី​ទី​ ( ២១ , ៤៨ នឹង​ ៨៥ ) តែ​ដោយ​ឡែក​មិត្ត​រួម​ក្រុម​របស់​គេ​កីឡាករ​ Javier Macherano ឯណោះ​វិញ​បាន​ទទួល​កាត​ក្រហម​នៅ​នាទី​៨៣​ដែល​នេះ​គឺ​ជា​កាត​ក្រហម​ជា​លើក​ដំបូង​របស់​គេ​នៅ​ដើម​រដូវ​កាល​ ។

ក្រោយ​ជ័យជំនះ​ធ្វើ​ឲ្យ​ FC Barcelona បន្ត​ឈរ​នៅ​លេខ​២​ដោយ​មាន​២១​ពិន្ទុ​ស្មើ​នឹង​ក្រុម​កំពូល​តារាង​ Real Madrid ខណៈ​គ្នា​តែ​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ


  • អីយ៉ា​ Luis Suarez រក​បាន​ Hat-trick តែ​ Macherano ទទួល​បាន​កាត​ក្រហម​已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា
Tags: