​ពេល​សុដន់ គួរ​ធ្វើ​ដូចម្តេច​?

​ពេល​សុដន់ គួរ​ធ្វើ​ដូចម្តេច​?

​ទោះបីជា​មាន​ការស្រាវជ្រាវ​តិចតួច ដែល​បង្ហាញ​អំពី ប្រសិទ្ធភាព​នៃ​ការថែរក្សា​សុខភាព ដោយ​ខ្លួនឯង​ទាក់ទង​នឹង​ការឈឺ​សុដន់​ក៏ដោយ ក៏​មាន​វិធី​មួយចំនួន​ដែល​ល្អ ក្នុង​ការសាកល្បង​ដែរ ដូចជា ៖

•​    ​ស្អំ​ទឹកកក់ ឬ​ទឹក​ក្តៅ​លើ​សុដន់​
•​    ​ពាក់​អាវទ្រនាប់​ណា ដែល​អាច​ទ្រ​សុដន់​បានល្អ​
•​    ​ពាក់​អាវទ្រនាប់​កីឡា ក្នុងពេល​ហាត់ប្រាណ ជាពិសេស នៅពេល​សុដន់​អ្នក មាន​អាការៈ​ស្រៀវ​កាន់តែខ្លាំង​
•​    ​ពិសោធន៍​ជាមួយនឹង ការព្យាបាល​ដោយ​បន្ធូរ​អារម្មណ៍ ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង ការ​ថប់​អារម្មណ៍​ខ្លាំង ដែល​នាំ​ឲ្យ​ឈឺ​សុដន់​ធ្ងន់ធ្ងរ​បាន​
•​    ​បន្ថយ ឬ​លុប​បំបាត់​ការប្រើ​ជាតិ​កាហ្វេ​អ៊ី​ន ព្រមទាំង​ផ្លាស់ប្តូរ​របប​អាហារ ព្រោះ​វា​អាចជា​រឿង​មាន​ប្រយោជន៍ ចំពោះ​ស្ត្រី​មួយចំនួន​ដែរ​
•​    ​ចូរ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ញ៉ាំ​កាបូ​អ៊ី​ដ្រាត​កំផ្លេ​ចច្រើន ព្រោះ​វា​ជា​វិធីសាស្ត្រ​មួយ ដែល​អាច​ជួយ​សម្រាល អា​ការៈឈឺ​សុដន់​បាន​មួយ​ចំនួន​ដែរ​
•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​គ្មាន​វេជ្ជបញ្ជា​ដូចជា ថ្នាំ Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin) ប៉ុន្តែ អ្នក​គួរតែ​សួរ​គ្រូពេទ្យ​ថា​តើ គួរប្រើ​ចំនួន​ច្រើន​ប៉ុណ្ណា យូរ​ប៉ុណ្ណា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។