ការធ្វើ​រោគវិនិច្ឆ័យ ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​

ការធ្វើ​រោគវិនិច្ឆ័យ ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​

​គ្រូពេទ្យ​ទំនងជា​ចាប់ផ្តើម ធ្វើការ​ពិនិត្យ​នៅ​អាង​ត្រគាក ដូចជា ៖
•​    ​ផ្នែក​ខាងក្រៅ​នៃ​ប្រដាប់ភេទ​
•​    ​បន្ទាប់មក គ្រូពេទ្យ​នឹង​ប្រើ​ម្រាមដៃ​ដែល​ពាក់​ស្រោម លូក​ចូលទៅ​ក្នុង​ទ្វារមាស និង​សង្កត់​ទៅលើ​ពោះ ដើម្បី​រក​ស្បូន និង​ក្រពេញ​អូ​វ៉ែ​
•​    ​ឧបករណ៍​ចំពុះទា (Speculum) នឹង​ត្រូវ​ស៊ក​បញ្ចូល ទៅក្នុង​ទ្វារមាស ដើម្បីឲ្យ​គ្រូពេទ្យ​អាច​មើលឃើញ ភាព​មិន​ធម្មតា​បាន​។

​ក្រៅពីនេះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ផ្សេងៗ​ទៀត ដូចជា ៖
•​    ​តេស្ត​ដោយ​រូបភាព​វេជ្ជសាស្ត្រ​ដូចជា អេកូ ឬ CT scans ទៅលើ​ពោះ និង​អាង​ត្រគាក​។ តេស្ត​ទាំងនេះ អាច​ជួយ​កំណត់​ដឹង​អំពី​ទំហំ រូ​បរាង្គ និង​រចនាសម្ព័ន្ធ​របស់​ក្រពេញ​អូ​វ៉ែ​
•​    ​តេស្ត​ឈាម​សម្រាប់​រកមើល​ប្រូតេអ៊ីន CA 125 ដែល​មាន​នៅ​ផ្ទៃ​ខាងក្រៅ របស់​កោសិកា​មហារីក​ក្រពេញ​អូ​វ៉ែ​
•​    ​វះកាត់​យក​ជាលិកា និង​ទឹក​ក្នុង​ពោះ ដើម្បី​កំណត់​រោគវិនិច្ឆ័យ ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ បើសិនជា​រកឃើញ ជំងឺមហារីក​មែន គ្រូពេទ្យ​វះកាត់​ប្រហែលជា​ចាប់ផ្តើម វះកាត់​យក​ដុំ​មហារីក​នោះ ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។