LG ត្រៀម​ទូរទស្សន៍ LCD​ ជំនាន់​ថ្មី​ដែល​ផ្ដោត​សំខាន់​លើ​មុខ​ងារ​ HDR​ សម្រាប់​​ព្រឹត្តិការណ៍ CES 2016

កាល​ពី​ឆ្នាំ​២០១៥​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ទាំង​អស់​នាំ​គ្នា​ប្រកួត​ប្រជែង​គ្នា​លើ​អេក្រង់​4K​ដើម្បី​បង្អួត​ពី​សមត្ថភាព​បង្ហាញ​រូបភាព​របស់​ផលិត​ផល​ខ្លួន ។ នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​អេឡិចត្រូនិក​ទាំង​អស់​ក៏​ប្រហែល​ជា​មិន​មាន​អ្វី​ដែល​ថ្មី​ទេ​ជាក់​ស្ដែង​ LG​ កំពុង​តែ​ផ្ដោត​សំខាន់​លើ​មុខងារ​ HDR​ ។​ HDR ជា​មុខ​ងារ​ដែល​ធ្វើ​អោយ​ពណ៌​នៅ​លើ​អេក្រង់​មាន​សភាព​ស្ទើរ​តែ​ដូច​គ្នា​នឹង​ពណ៌​ធម្មជាតិ ។

ឆ្នាំ​នេះ​LG​ប្រហែល​ជា​បញ្ចេញ​ទូរទស្សន៍​​​​​​​​​​LCD​ 4K ចំនួន​បី​ម៉ូដែល​បន្ថែម​ទៀត​ដែល​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​HDR-Plus ។ ទូរទស្សន៍​4K​ទាំង​បី​ម៉ូដែល​នោះ​គឺ​UH9500, UH8500 និង​UH7700​និង​មាន​អេក្រង់​ទំហំ​ពី​49​ដល់​86​អ៊ីញ​ដែល​ដំណើរ​ការ​ដោយ​WebOS 3.0 ។

ដោយ​សារ​តែ​ការ​តាំង​បង្ហាញ​ផលិត​ផល​បច្ចេកវិទ្យា​CES​កាន់​តែ​កៀក​មក​ដល់​ ដូច្នេះ​លោក​អ្នក​ប្រហែល​ជា​ទទួល​ជ្រាប​ពី​កម្ម​វិធី​ច្រើន​ពីព្រោះ​គ្រប់​បណ្ដា​អ្នក​សារព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា​កំពុង​តែ​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​កម្មវិធី​នេះ​ជា​ខ្លាំង ៕

ប្រែសម្រួល ៖ Leng Kim
Source:
​​​​​​​​​


  • LG ត្រៀម​ទូរទស្សន៍ LCD​ ជំនាន់​ថ្មី​ដែល​ផ្ដោត​សំខាន់​លើ​មុខ​ងារ​ HDR​ សម្រាប់​​ព្រឹត្តិការណ៍ CES 2016已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:វីដេអូ
Tags: