វីរបុរស Man Utd រូបនេះ​ថា​ Mourinho ជា​មនុស្ស​ពូកែ​ប៉ុន្តែបារម្ភថាទម្រង់លេងរបស់គាត់អាចធ្វើឲ្យអ្នកគាំទ្រមួយ​ចំនួនមិនសូវពេញចិត្ត

អតីតវីរបុរសរបស់ក្លឹប Manchester United គឺលោក Eric Cantona បានលើកឡើងថាលោក Jose Mourinho ជាបុគ្គលដ៏សាកសមជំនួសកន្លែងរបស់លោក Luis Van Gaal ប៉ុន្តែបារម្ភថាទម្រង់លេងរបស់ Mourinho អាចធ្វើឲ្យអ្នកគាំទ្រមិនសូវពេញចិត្ត ។

ដោយ Cantona និយាយថា « ខ្ញុំពេញចិត្តចំពោះ Mourinho គាត់គឺជាមនុស្សដ៏ពូកែមួយរូបដែលសាកសមជំនួសកន្លែងរបស់ Luis Van Gaal ព្រោះគាត់មានបុគ្គលិកលក្ខណៈល្អប្រសើរ ហើយគាត់មានមានសមត្ថភាពក្នុងការជួយក្រុមឲ្យទទួលជ័យជំនះ » ។

Cantona បន្តថា « ប៉ុន្តែខ្ញុំបារម្ភថាទម្រង់នៃការដឹកនាំរបស់គាត់មិនមែនជារបៀបដែល Man Utd ចង់បាននោះទេ ហើយដូចនេះបើទោះជាអាចឈ្នះការប្រកួតក៏ដោយ អ្នកគាំទ្រមួយចំនួនអាចនឹងមិនសូវពេញចិត្តនោះទេ » ។

សូមរំលឹកថា Cantona គឺជាកីឡាករដ៏ជោគជ័យមួយរូបរបស់ក្លឹប Man Utd ដោយក្នុងការស្នាក់នៅ៥ឆ្នាំគាត់បានស៊ុតបញ្ចូលទីចំនួន៨៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨៥ប្រកួត ហើយបានជួយ Man Utd ឈ្នះពានទាំងអស់ចំនួន៩ពានរង្វាន់គឺ Premier League ចំនួន៤ , FA Cup ចំនួន២ , និង Charity Shield ចំនួន៣ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • វីរបុរស Man Utd រូបនេះ​ថា​ Mourinho ជា​មនុស្ស​ពូកែ​ប៉ុន្តែបារម្ភថាទម្រង់លេងរបស់គាត់អាចធ្វើឲ្យអ្នកគាំទ្រមួយ​ចំនួនមិនសូវពេញចិត្ត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:វីដេអូ
Tags: