IF I Stay (ភាគ​ទី​៦)

ភាគ​ទី​៦
​ចំណែក ​Adam​ និង​ Kim​ កំពុង​លួច​ចូល​មក​តាម​ទ្វារ ។
ពួក​គេ​មើល​ទៅ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ខ្លាំង​ណាស់ ហើយ​ក៏​រីករាយ​ណាស់​ដែរ​។
«ឯណា​នាង​? Mia នៅ​ឯណា​?»
Adam​ ស្រែក​ដោយ​តក់ក្រហល់​។
«នៅ​ជ្រុង​ខាង​ណោះ នៅ​ក្បែរ​ទូរ​ដាក់​ថ្នាំ​!»
សំឡេង​អ្នក​ណា​ម្នាក់​ស្រែក​ប្រាប់​។ ទាល់​តែ​ប្រហែល​១​នាទី​ ទើប​ខ្ញុំ​ដឹង​ថា​ជា​សំឡេង​អ្នកគ្រូ​ពេទ្យ​ Ramirez​។
«សន្តិសុខ​ចាប់​គេ​ភ្លាម!»
អ្នក​គ្រូ​ពេទ្យ​ដែល​មួម៉ៅ​នោះ​ស្រែក​ខ្លាំង​។ គាត់​បាន​ឃើញ ​​Adam ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​មក​បង្ក​រឿង​ក្នុង​មន្ទីរពេទ្យ​។ មុខ​គាត់​បាន​ប្ដូរ​ពី​ពណ៌​ផ្កាឈូក​ទៅ​ជា​ខឹង​សម្បារ​។

 

សន្តិសុខ​ពីរ​នាក់ និង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​ពីរ​នាក់​ទៀត​បាន​រត់​ចូល​មក​ចាប់​ Fitzy​ និង​ Sarah​ ចេញ​ទៅ​ក្រៅ​។
«Adam នាង​នៅ​ទី​នេះ!»
Kim​ ទំនង​ឃើញ​ខ្ញុំ នាង​ស្រែក​ប្រាប់​ Adam​ ហើយ​បែរ​មើល​មក​ខ្ញុំ​។ សម្រែក​នៅ​តែ​ស្ថិត​ក្នុង​បំពង់​ក​នាង​៖
«គឺ​នាង​នៅ​ទី​នេះ​!»
នាង​និយាយ​ឃ្លា​នេះ​ម្ដង​ទៀត តែ​ម្ដង​នេះ​ វា​ជា​សំឡេង​ថ្ងូរ។
Adam ​ស្ដាប់​ឮ​នាង​និយាយ​ គេ​កំពុង​គេច​ពី​គិលានុបដ្ឋាយិកា​ទាំង​នោះ និង​រក​ផ្លូវ​មក​រក​ខ្ញុំ​។ គេ​មក​ដល់​ហើយ គឺ​នៅ​ចុង​ជើង​គ្រែ​របស់​ខ្ញុំ​។ ដៃ​គេ​លូក​មក​ប្រុង​ចាប់​ប៉ះ​ខ្ញុំ​។

 

ចុច​អាន​រឿង​​ទាំង​ស្រុង…

 

IF I Stay (ភាគ​ទី​៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ