សមាជិក​ Super Junior ម្នាក់​កំពុង​ពាក់ព័ន្ធ​រឿង​បុក​បង្គោល​ភ្លើ​ហើយ​រត់​ក្នុង​ស្ថានភាព​ស្រវឹង

Kangin  សមាជិក​ក្រុម​ចម្រៀង​ល្បី ​Super Junior កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បញ្ហា​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​រត់​ចេញ​ពី​កន្លែង​កើតហេតុ។

 

សមាជិក​ Super Junior ម្នាក់​កំពុង​ពាក់ព័ន្ធ​រឿង​បុក​បង្គោល​ភ្លើ​ហើយ​រត់​ក្នុង​ស្ថានភាព​ស្រវឹង

 

​​​​មន្ត្រី​ប៉ូលិស​​ក្នុង​តំបន់ Gangnam ក្នុង​ទីក្រុង​សេអ៊ូល​បាន​ចេញ​សេចក្ដីប្រកាស​ថា​ Kangin  បាន​បើក​ឡាន​បុក​​ភ្លើង​បំភ្លឺ​ផ្លូវ​​១​ដើម​នៅ​មុខ​ហា​លក់​ទំនិញ​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​​ផ្លូវ  Sinsadong តំបន់​Gangnam ។ បើ​តាម​សម្ដី​សាក្សី​ដែល​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា Kanginមិន​បាន​នៅ​កន្លែង​កើត​ហេតុ​ឡើយ​ ពេល​ដែល​ប៉ូលិស​​បាន​ទៅ​ដល់។

 

សមាជិក​ Super Junior ម្នាក់​កំពុង​ពាក់ព័ន្ធ​រឿង​បុក​បង្គោល​ភ្លើ​ហើយ​រត់​ក្នុង​ស្ថានភាព​ស្រវឹង

 

​​​​​​​​ក្រោយ​មក​ប៉ូលិស​ក៏​បាន​រក​ឃើញ​និង​នាំ​ខ្លួនKangin មក​កាន់​ស្នងការ ដោយ​តារា​វ័យ​៣១​ឆ្នាំ​​បាន​ឆ្លើយ​នឹង​សំនួរ​ប៉ូលិស​ថា​៖”​ខ្ញុំ​​ចាំ​បាន​ថា​បាន​បុក​របស់​ម៉្យាង​តែ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​ភ្លើង​បំភ្លឺ​ផ្លូវ​សោះ”។ ជាតិ​អាកុល​ក្នុង​ខ្លួន​តារា​រូប​នេះ​មាន​​ចំនួន​០,០៥​% ពេល​ដែល​ប៉ូលិស​វាស់ សម្រាប់​ចំនួន​នេះ​គឺ​គ្រប់គ្រាន់​​ក្នុង​ច្បាប់​ប្រទេស​កូរ៉េ​ដើម្បី​ព្យួរ​ប័ណ្ណបើកបរ​របស់​គេ។

 

ពេល​នេះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ត​​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​​​នឹង​ការ​បុក​នេះ ហើយ​រត់​ចេញ​ពី​កន្លែង​កើតហេតុ​ដោយ​ចេតនា៕

 

ចុចអាន៖Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo