យុវជន​ញៀនClash of Clan បន្សល់​វិប្បដិសារី​ខ្លាំង​ព្រោះ​ធ្វើ​ឲ្យ​ម្ដាយ​ខ្លួន​ស្លាប់

​យុវជន​ម្នាក់ក្នុង​នាម​ជា​កូន​កម្មករ​ជន​ជាតិ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស​បាន​ស្ដាយ​ក្រោយ​ពេល​ខ្លួន​ញៀន​ Clash Of Clan រហូត​មិន​បាន​ធ្វើ​ការ​ទាក់​ទង​ពេល​ម្ដាយ​ខ្លួន​ត្រូវ​ការ​ឲ្យ​ជួយ​ពេល​លោក​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប​គាត់​រហូត​ស្លាប់​បាត់​ជីវិត។

យុវជន​រូប​នោះ​មាន​ឈ្មោះ​ថា Paolo បាន​ឲ្យ​ដឹង​ទៀត​ថា “ឪពុក​របស់​ខ្ញុំ​ជា​កម្មករ​សំណង់​ និង​ម្តាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​គុយវែត”។ Paolo បន្ត​ទាំង​ទឹក​ភ្នែក​ថា ម្តាយ​របស់​គាត់​ស្រលាញ់​គាត់​ខ្លាំង​ណាស់​ ហើយ​ផ្តល់​អ្វី​ៗ​គ្រប់​យ៉ាង​ទោះ​ម្តាយរូបនោះគាត់​ពិបាក​រក​លុយ​ក៏​ដោយ។
Paolo បាន​សុំ​ម្តាយ​ខ្លួន​ទិញ​ Smartphone ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android តម្លៃ​ធូរ​ថ្លៃ​ ១ គ្រឿង​ដោយ​សន្យា​ថា​នឹង​ធ្វើ​ការ​និយាយ​ជជែក​ជាមួយ​ម្តាយ​តាម​ Facebook ជា​រៀង​រាល់​ថ្ងៃ។

តែ​ជា​អកុសល​ Paolo បាន​ចាប់​ផ្ដើម​ចេះ​លេង​ COC លោក​ញៀន​លេង​រហូត​មិន​បាន​ដេក​ពួន សូម្បី​តែ​សង្សារ​ក៏​ផ្ដាច់​ទំនាក់​ទំនង។ ចំណែក​ម្តាយ​លោក​ Call តាម​ Facebook មក​ក៏​មិន​លើក​សុខ​ចិត្ត​ចុច​បិទ ដើម្បី​លេង​ COC ព្រោះ​ Paolo ចង់​ក្លាយ​ជា​អ្នក​ខ្លាំង​ក្នុង​ក្រុម​លោក។

លុះ​ថ្ងៃ​មួយ​លោក​បាន​ផ្តាច់​ទំនាក់​ទំនង​នឹង​ម្តាយ​​ពេល​ម្តាយ​លោក​ Call មក​ដើម្បី​ឲ្យ​ជួយ​រាយការណ៍​ទៅ​ទី​ភ្នាក់​ងារ​ផ្សេង​ៗ​ដើម្បី​ជួយ​ព្រោះ​ ម្តាយ​លោក​ត្រូវ​បាន​គេ​ធ្វើ​បាប​រហូត​បាត់​បង់​ជីវិត។ យ៉ាង​ណាមិញ​លោក​នៅ​តែ​មិន​ដឹង​ថា​ម្តាយ​ខ្លួន​ស្លាប់​រហូត​មាន​មិត្ត​ភក្តិ​បាន​ផ្ញើរ​វីដេអូ​ដែល​ម្តាយ​ស្លាប់​មក​ឲ្យ​មើល​ទើប​លោក​ភាំង​ ហើយ​នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​លោក​បាន​សាង​លើ​អ្នក​មាន​គុណ។

ខាង​ក្រោម​នេះ​ជា​សារ​បែប​វីដេអូ​លោក​ធ្វើ​ដើម្បី​ចែក​រំលែក​នូវ​កំហុស​របស់​លោក៖

“Cellphone” (Anak ng OFW)sa mga kabataang nahuhumaling sa paglalaro ng C.O.C CLASH OF CLANS ayus lang malibang pero yung sobra na hindi na maganda yan..

Posted by on Saturday, May 2, 2015

ដោយ៖ ហុង​

ប្រភព៖

  • យុវជន​ញៀនClash of Clan បន្សល់​វិប្បដិសារី​ខ្លាំង​ព្រោះ​ធ្វើ​ឲ្យ​ម្ដាយ​ខ្លួន​ស្លាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: