Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

ក្លឹប​ហង្ស​ក្រហម​ Liverpool ​​បាន​ចុះ​កុងត្រា​ជា​មួយ​​អ្នកចាំទី U-21 ​​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Loris Karius ​មក​ពី​ក្លឹប​ Mainz ​ផ្លូវ​ការ​ហើយ​​​ ​ក្នុង​តម្លៃ​៤,៧​លាន​ផោន​ (៦,៨៧​លាន​ដុល្លារ) ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ នៅ​កីឡដ្ឋាន​ Anfield កាល​ពី​យប់​មិញ។

 

Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

 

កីឡាករ​វ័យ​២២​ឆ្នាំ ដែល​នឹង​ពាក្យ​លេខ​១ បាន​​និយាយ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ និង​មាន​កិត្តិយស​ណាស់ ដែល​បាន​លេង​ឲ្យ​ក្លឹប​អស្ចារ្យ​ដូច​នេះ។ ពួកគេ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ ហើយ​អ្នកគាំទ្រ​ក៏​រឹត​តែ​អស្ចារ្យ​នៅ​ទី​នេះ។ ដូច្នេះ​​ខ្ញុំ​ពិត​ជា​ចង់​លេង​នៅ​ Anfield ខ្លាំង​ណាស់”។

 

​អតីត​យុវជន​ក្លឹប​ Manchester City រូប​នេះ ​ជា​កីឡាករ​ទី​៣ ដែល​អ្នកចាត់ការ​ Jurgen Klopp នាំ​​ចូល​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់​ពី​ខ្សែ​ការពារ​ Joel Matip ​​មក​ពី​ Schalke 04 ​និង​ខ្សែ​បម្រើ​ Marko Grujic មក​​ពី​ក្លឹប​ Red Star Belgrade។

 

Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

Karius កាល​លេង​ប៉ះ​ក្រុម​ Dortmund (ឈុតបៃតង)

 

Karius បាន​បង្ហាញ​ខ្លួន​ទាំង​៣៤​ប្រកួត​នៅ​ Bundesliga ​ឲ្យ​ក្រុម​ Mainz ​រដូវ​កាល​នេះ​ និង​បាន​រក្សា​ Clean Sheets (បិទ​មិន​ឲ្យ​គេ​ស៊ុត​ចូល) ​បាន​៩​ប្រកួត ជួយ​ឲ្យ​ Mainz បញ្ចប់​រដូវ​កាល​បាន​លេខ​៦។ យ៉ាងណា រូប​គេ​នឹង​ត្រូវ​​ប្រជែង​តំណែង​អ្នកចាំទី​​ដៃ​ទី​១ ​នៅ​ក្រុម​ហង្ស​ក្រហម​​​ ជាមួយ​អ្នកចាំទី​ Simon Mignolet៕

 

Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

 

Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

 

Liverpool ចុះ​កុងត្រា​យក​​អ្នកចាំទី​អាល្លឺម៉ង់​ Karius ​ផ្លូវ​ការ​ហើយ

Mignolet អ្នកចាំទី​ដៃទី១ Liverpool បច្ចុប្បន្ន (ឈុតលឿង)

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail