បុរស​ខ្លាំង​ប្រើ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ បំពាន​អនុក្រឹត្យ​រាជរដ្ឋាភិបាល​

​អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ លេខ​១៣៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​ ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ​ និយោជិត​ កម្មករ​ប្រចាំឆ្នាំ​២០១៦​នោះ​ គឺ​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ដែល​ជា​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ ។​ ផ្ទុយ​ទៅ​វិញ​ ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ បុរស​ខ្លាំង​បែរជា​បាន​ចុះហត្ថលេខា​នៅ​លើ​សេចក្តីសម្រេច​មួយ​លេខ​៥០​សសរ​ ស្តី​ពី​ការ​ប្រកាស​កាល​បរិ​ចេ្ឆ​ទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤​ ដោយ​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ការងារ​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ការងារ​ទាំង​ថ្ងៃ​ឈប់​សម្រាក​(​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ ឬ​ពិធីបុណ្យ​ផ្សេងៗ​)​ក៏​ដោយ​ ក៏​មិន​គួរ​ប្រើ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំង​ថ្ងៃ​ឈប់​សម្រាក​ការងារ​ បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នោះ​ដែរ​ និង​ម្យ៉ាងទៀត​ ត្រឹម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤​ មិនមែន​ជា​ការ​សម្រេច​ប្រកាស​អាសន្ន​ទេ​ គឺ​អាច​ចុះហត្ថលេខា​ ឬ​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ដែល​ជា​ថ្ងៃ​បំពេញការងារ​ធម្មតា​ ក៏​មិនជា​ការ​ហួសពេល​អ្វី​ឡើយ​ ហើយ​ចៀសវាង​ទទួល​រង​ការ​រិះគន់​ផង​ ៕​

បុរស​ខ្លាំង​ប្រើ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ បំពាន​អនុក្រឹត្យ​រាជរដ្ឋាភិបាល​

បុរស​ខ្លាំង​ប្រើ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ បំពាន​អនុក្រឹត្យ​រាជរដ្ឋាភិបាល​

Related