បិទ​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ​នៃ​ការ​ចែក​ទឹក

ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​ បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៃ​ការ​ចុះ​ចែក​ទឹក ប៉ុន្ដែ មិន​មែន​បញ្ចប់​សកម្មភាព​ចុះចែក​ទឹក​ដល់​តំបន់​ណា​ដែល​នៅ​ខ្វះ​ទឹក​នៅ​ឡើយ​នោះទេ។

 

បិទ​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ​នៃ​ការ​ចែក​ទឹក

សកម្មភាព​ក្រុម​យុវជន​កាកបាទ​ក្រហម និង កង​កម្លាំង​ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ។ (រូបភាព៖ Page សម្ដេច​តេជោ)

 

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​នេះ​បាន​មាន​ប្រសាសន៍​ថា កន្លង​មក​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ផែន​ការ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​បញ្ចេញ​ទាំង​ថវិកា កម្លាំង​ប្រដាប់​អាវុធ និង រថយន្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​អំឡុង​រដូវ​ក្ដៅ​កន្លង​មក​នេះ។

 

ប៉ុន្តែ យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ បាន​បិទ​បញ្ចប់​ពី​ថ្ងៃ​នេះ​ហើយ ឯ​សកម្មភាព​ចែក​ទឹក​ដល់​តំបន់​ ដែល​ខ្វះ​ទឹក​​ គឺ​នៅ​ធ្វើ​បន្ត។ សម្ដេច​តេជោ មាន​ប្រសាសន៍។

 

បិទ​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ​នៃ​ការ​ចែក​ទឹក

 

គួរ​រំលឹក​ថា យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ​ចុះ​ចែក​ទឹក​បាន​ចំណាយ​ពេល​​ ២ ខែ​មក​ហើយ។ ឥឡូវ​នេះ​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ តែ​រក្សា​សកម្មភាព​ចែក​ទឹក​ នៅ​តំបន់​បន្ត​ខ្វះ​ទឹក៕

 

អត្ថបទ៖ វិបុត្រ