ខឹង​​មិន​​ឲ្យ​យក​សត្វ​ចិញ្ចឹម​ចូល​ បុរស​ម្នាក់​គប់​​​ពស់​ចូល​ឡាន​​ក្រុង​ ផ្អើល​អ្នក​ដំណើរ​

អ្នក​ដំណើរ​​​​​តាម​​​ឡាន​ក្រុង​​នៅ​ក្នុង​​​ទី​ក្រុង​ Zhengzhou ខេត្ត​​ហេណាន​​​ប្រទេស​ចិន​ មាន​ការ​ភ្ញាក់​ផ្អើល​​​និង​រត់​​ចុះ​​​​​ភ្លាម​ៗ​ ក្រោយ​ពេល​បុរស​ម្នាក់​គប់​​សត្វ​ពស់​មួយ​ក្បាល​​ចូល​ក្នុង​ឡាន​​ក្រុង។

 

ខឹង​​មិន​​ឲ្យ​យក​សត្វ​ចិញ្ចឹម​ចូល​ បុរស​ម្នាក់​គប់​​​ពស់​ចូល​ឡាន​​ក្រុង​ ផ្អើល​អ្នក​ដំណើរ​

 

តាម​សារព័ត៌មាន​ចិន​​ NetEase ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​បន្ទាប់​ពី​ បុរស​អ្នក​បើក​រថយន្ត​ក្រុង​​បាន​ហាម​បុរស​ជា​អ្នក​ដំណើរ​ម្នាក់​ដែល​មាន​កាន់​​​ប្រអប់​មាន​សត្វ​ពស់​​​​ពណ៌​លឿង​បង្កង់​ខ្មៅ​មួយ​ក្បាល​នៅ​ខាង​ក្នុង។ បើ​តាម​សម្ដី​អ្នក​បើក​ឡាន​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​​បាន​​ឡើង​មក​ជិះ​ឡាន​ក្រុង​ ប៉ុន្តែ​​​លោក​មិន​អនុញ្ញាត​​។

 

បុរស​អ្នក​ដំណើរ​​នៅ​តែ​​ទទូច​សុំ​ឡើង​ជិះ​​ឡាន​ក្រុង​ដោយ​​​​ថា ពស់​នោះ​ជា​សត្វ​ចិញ្ចឹម​របស់​ខ្លួន​និង​គ្មាន​ពិស​នោះ​ទេ។ យ៉ាង​ណា​ក្ដី អ្នក​បើក​ឡាន​នៅ​តែ​មិន​ឲ្យ​ឡើង​ជិះ​។ បន្តិច​ក្រោយ​មក​ស្រាប់​តែ​​គេ​ឮ​សំឡេង​​បុរស​អ្នក​ដំណើរ​និយាយ​ថា “ខ្ញុំ​លែង​​ត្រូវ​ការ​ពស់​នេះ​ទៀត​ហើយ! “ រួច​បាន​​គប់​ប្រអប់​សត្វ​ពស់​ចូល​ក្នុង​ឡាន​ក្រុង​។

 

ខឹង​​មិន​​ឲ្យ​យក​សត្វ​ចិញ្ចឹម​ចូល​ បុរស​ម្នាក់​គប់​​​ពស់​ចូល​ឡាន​​ក្រុង​ ផ្អើល​អ្នក​ដំណើរ​

 

អ្នក​ដំណើរ​ជា​ច្រើន​បាន​ភ័យ​​ស្លន់ស្លោ​និង​ចុះ​ពី​លើ​ឡាន​ភ្លាម​ៗ។ ទោះ​ជា​យ៉ាង​ណា​​ សេចក្ដី​រាយការណ៍​​បង្ហាញ​ថា​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ចំណែក​សត្វ​ពស់​​ត្រូវ​​អ្នក​បើក​ឡាន​ចាប់​​យក​ចេញ​ផង​ដែរ៕

 

ខឹង​​មិន​​ឲ្យ​យក​សត្វ​ចិញ្ចឹម​ចូល​ បុរស​ម្នាក់​គប់​​​ពស់​ចូល​ឡាន​​ក្រុង​ ផ្អើល​អ្នក​ដំណើរ​
ខឹង​​មិន​​ឲ្យ​យក​សត្វ​ចិញ្ចឹម​ចូល​ បុរស​ម្នាក់​គប់​​​ពស់​ចូល​ឡាន​​ក្រុង​ ផ្អើល​អ្នក​ដំណើរ​

 

ចុចអាន៖  បុរស​មហា​កម្ពស់ ជួប​ជាមួយ​មនុស្ស​ទាប​ជាង​គេ​លើ​លោក (វីដេអូ)

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​​​​​