ប្រើ​ជិត​៣០ឆ្នាំ​​មិន​អី! មកអីថ្ងៃនេះ​ ផ្តាច់​ជីវិត​​​​​៣​​នាក់​

ខេត្ត​ព្រៃវែង ៖ មនុស្ស​​​៣​នាក់ ​​ក្នុងនោះមាន​ជីតា​ និង​ចៅប្រុស​​-ស្រី២នាក់​​ស្លាប់​​​ភ្លាម​ៗ នៅ​ក្នុង​ហេតុ​ការ​ណ៍​​ផ្ទុះ​ក្បាល​​គ្រាប់​ដ៏​ខ្លាំង​ក្លា​មួយ ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​ឧ​សភា ​នេះ ស្ថិត​នៅ​​ក្បែ​រផ្ទះ​​ ​ក្នុងភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះ​ស្តេច ខេត្តព្រៃវែង​ ។

សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ស្លាប់​ទាំង​៣​នាក់​​នេះ ​​១-​ឈ្មោះទេព ផល ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ​ (​ជីតា) ​២-​ឈ្មោះ​ផល ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ​និង​៣-ឈ្មោះផល ដា​រ៉ា ភេទ​ប្រុស អាយុ​៩​ឆ្នាំ (ទាំង២នាក់ជាចៅ​) ទាំង​៣​នាក់​រស់នៅ​ក្នុងផ្ទះ​​​ជាមួយ​គ្នា​។

ទាក់ទង​​​ហេតុ​ការ​ណ៍​​​ផ្ទុះ​គ្រាប់​​​ស្លាប់មនុស្ស​​៣​នាក់​​នេះ ត្រូវ​​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា មូល​ហេតុ​គឺ​​ដោយសារ​​តែ​ជន​រង​គ្រោះ​ជា​ជីតា​ បាន​យក​ក្បាល​​គ្រាប់​ចាស់​ប្រភេទ​១០៥ យក​ទៅ​ធ្វើ​ជា​​ទ្រនាប់​ដំ​ដែក​​ធ្វើ​ស្នឹងគោ ហើយ​ពេល​ដែលគាត់​​កំពុង​ដំ​ដែក​​ស្នឹ​ងគោ​លើ​ក្បាល​គ្រាប់​​នោះ ចៅ​ៗ​ទាំង​២​ក៏​នៅ​លេង​ក្បែ​នោះ​ដែរ ទើប​ពេល​ក្បាល​គ្រាប់​​ក្តៅ​​​ផ្ទុះ ​បណ្តាល​ឱ្យ​​អំបែង​គ្រាប់​ខ្ទាត​ត្រូវ​រហូត​ស្លាប់​​​ភ្លាម​ៗ ទាំង​ជីតា​ ​និង​ចៅ​ៗ​តែ​ម្តង​​ ។

លោក​ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​​ជីតា ជា​​ជាង​​ដំ​​ដែក ហើយ​ក្បាល​គ្រាប់​ដែល​ផ្ទុះ​​នោះ គឺ​គាត់​​យក​មក​ធ្វើ​ទ្រនាប់​ដំ​ដែក​ជិត​​៣០​ឆ្នាំ​​ហើយ តែ​មិន​​ដែល​ផ្ទុះ​នោះ​ទេ ​​។ ​ ​ស្រាប់តែ​​វា​មក​ផ្ទុះថ្ងៃនេះ បណ្តាល​ឱ្យ​​គ្រោះ​ថ្នាក់​ដល់ជីវិត​ ។

​ករណី​នេះ​​ត្រូវ​​​គេ​លើក​ឡើង​ថា វា​កើត​​ចេញ​ពី​កំហុសឆ្គង​របស់​មនុស្ស​ចាស់​ ដែល​ប្រកប​មុខរបរ​ជា​ជាង​​ដំ​ដែក មិន​​រក​ដែក​ណា​ដែល​មិនមែន​ជា​គ្រាប់ ​មក​ធ្វើ​ជា​ទ្រនាប់​​ទេ បែរជា​យក​ក្បាល​​គ្រាប់​ មក​ធ្វើ​ជា​ទ្រនាប់​ដំ​ទៅ​​វិញ ។ លទ្ធផល​​មិន​ត្រឹមតែ​ស្លាប់​ខ្លួន​ឯង​ទេ គឺ​ដោយ​ទាំង​ចៅ​ៗ​ រហូត​ដល់​ទៅ​២​នាក់ ដែល​​មិនដឹង​អី​​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ មិនមែន​មាន​តែ​ជន​រង​គ្រោះ​ខាងលើ​នេះ​​ទេ ដែល​យក​ក្បាល​គ្រាប់​ចាស់​ៗ មក​ធ្វើ​ជា​ទ្រនាប់​ដំ​ដែក​នោះ គឺ​នៅ​មាន​ជាង​ដំ​ដែក​ជា​ច្រើន​ទៀត ដែល​បាន​យក​ក្បាល​គ្រាប់​ មក​ធ្វើ​ជា​ទ្រនាប់​ដំ​ដូច​គ្នា​នេះ​ដែរ ។ ដូច្នេះ​សូម​​ឱ្យ​ជាងដែក​​ទាំងនោះ មើល​​ករណី​​ខាងលើ​នេះ ​ជា​គំរូ​ឈប់​ប្រើ​ក្បាល​គ្រាប់ ជា​ទ្រនាប់​ដំ​ដែក​ទៀត​ទៅ​ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រើ​ជិត​៣០ឆ្នាំ​​មិន​អី! មកអីថ្ងៃនេះ​ ផ្តាច់​ជីវិត​​​​​៣​​នាក់​

ប្រើ​ជិត​៣០ឆ្នាំ​​មិន​អី! មកអីថ្ងៃនេះ​ ផ្តាច់​ជីវិត​​​​​៣​​នាក់​

ប្រើ​ជិត​៣០ឆ្នាំ​​មិន​អី! មកអីថ្ងៃនេះ​ ផ្តាច់​ជីវិត​​​​​៣​​នាក់​

ប្រើ​ជិត​៣០ឆ្នាំ​​មិន​អី! មកអីថ្ងៃនេះ​ ផ្តាច់​ជីវិត​​​​​៣​​នាក់​