គិតខ្លីណាស់មនុស្សសម័យនេះ ​ខឹង​កូន​មិន​ឲ្យ​កាន់​លុយ ​​ទៅ​ចង.ក ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​

គិតខ្លីណាស់មនុស្សសម័យនេះ ​ខឹង​កូន​មិន​ឲ្យ​កាន់​លុយ ​​ទៅ​ចង.ក ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​



បន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដោយ​ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ ចង.ក​ស្លាប់​នៅ​លើ​ដើម​តាសេក​យ៉ាង​អាណោចអាធ័ម។​ ហេតុការ​ណ៍​ប្រទះ​សព​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង ​៩​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ពាក់​ក​ណ្ដាល​ស្ពាន​ទី​៣ ខាងត្បូង​ផ្លូវជាតិ​លេខ​៦​ នៅ​លើ​ដើម​តាសេក​ក្នុង​វាលស្រែ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​ សុខ ​ថៃ​ មេ​ប៉ុស្តិ៍​ព្រះ​ពន្លា​បាន​ឲ្យ​ដឹង​ថា​​ សព​រងគ្រោះ​មាន ឈ្មោះ សុខ ភាព ​អាយុ​៤៧​ឆ្នាំ ជា​កម្មករ​រុញ​រទេះ​នៅ​ផ្សារ​ហ៊ុយ​ឡេង រស់​នៅ​ក្នុង​ភូមិ​សេ​សិន​ដី​ឡូត៍ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក ​សុខ ​ថៃ​ បាន​និយាយ​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ ​កូនស្រី​របស់​គាត់​បាន​វិល​ត្រ​ឡប់​មកពី​ស្រុក​ថៃ​វិញ ​ថែមទាំង​បាន​ប្ដី​យក​មក​ការ​ទៀត​ផង​។ ​លោក ​សុខ​ ថៃ​ បាន​បញ្ជាក់​ទៀតថា ​កូន​របស់​គាត់​យក​ប្ដី​មក​ការ​នៅផ្ទះ​នោះ​ ខាង​ប្រុស​គេ​បាន​ឲ្យ​លុយ​យក​មក​ការ ​ចំនួន​១.៥០០.០០០​រៀល ​ពេលនោះ​ឪពុក​បាន​សុំ​លុយ​ពីកូន ​យក​មក​ទុក​ចាត់ចែង​ក្នុង​ពិធីការ​នេះ ​តែ​កូនស្រី​មិន​យល់ព្រម​ហើយ​កូនស្រី​នោះ​បាន​និយាយ​ថា បើ​ឪ​ឯង​មិន​ការ​ឲ្យ​ខ្ញុំ​ក៏បាន​ដែរ ​ខ្ញុំ​អាច​ការ​ខ្លួន​ឯង​បាន ​ដោយ​មិន​ចាំ​បាច់​ឲ្យ​ឪ​ការ​ឲ្យ​នោះ​ឡើយ​ ពេលនោះ​ឪពុក​បានខឹង​យ៉ាង​ខ្លាំង​។​

លោក​ សុខ​ ថៃ​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយ​ពេល​ដែល​ឈ្លោះ​នឹង​កូនស្រី​រួចមក​ នៅ​វេលា​ម៉ោង​៦​ល្ងាច​ឪពុក​បាន​ចេញពីផ្ទះ​បាត់​មួយ​យប់​ ដោយសារតែ​កូនស្រី​ក៏មាន​កំហឹង​នឹង​ឪពុកដែល​នោះ​ កូនស្រី​មិនបាន​ចាប់អារម្មណ៍​ និង​ដើររក​ឪពុក​ឡើយ ​លុះ​នៅ​ម៉ោង​១០​ព្រឹក ​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ ​បាន​រត់​មក​ប្រាប់​ក្រុម​គ្រួសារ​ថា ​ឈ្មោះ ​សុខ ភាព ​បាន​ចង.ក សម្លាប់​ខ្លួន​នៅ​នឹង​ដើម​តាសេក​ក្នុង​វាលស្រែ​ ដោយ​ខ្សែក្រវាត់​បាត់​ទៅ​ហើយ។

ភ្លាមៗ​នោះ​ សព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​ចុះ​មក​ដី​ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព។ សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ​សព​នេះ​ពិត​ជា​ស្លាប់​ដោយ​ចង.ក​​មែន​ ពុំ​មែន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​។​

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង​។​ ផ្ទះ​ដែល​ត្រូវ​សង់រោង​ការ​ បែរ​ទៅជា​សង់រោង​បុណ្យសព​ទៅវិញ​ នេះ​បាន​ចំ​ជា​គួរ​ឲ្យ​សង្វេគ​មែន​៕