បាយ ! បាយ​ហើយ​ប្តី​គេ ប្តឹង​ប៉ូលិស​ទារ​1,000​ដុល្លារ ថ្លៃ​ខូចខ្លួន​ប្រាណ​ជិត​1​ឆ្នាំ

បាយ ! បាយ​ហើយ​ប្តី​គេ ប្តឹង​ប៉ូលិស​ទារ​1,000​ដុល្លារ ថ្លៃ​ខូចខ្លួន​ប្រាណ​ជិត​1​ឆ្នាំ



រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បាន​ជ្រុលខ្លួន​ស្រលាញ់​ប្តី​គេ​លួចលាក់ បាន​នាំ​គ្នា​ដើរ​លេង​ត្រេកត្រអាល​តាម​រលក​ស្នេហ៍ ដោយ​ភ្លេចខ្លួន​ថា អាច​លាក់បាំង​បាន​រហូត​នោះ ទីបំផុត ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធដើម​ដឹង ក៏​នាំ​គ្នីគ្នា​ទៅស្ទាក់​វាយ​យ៉ាង​ចាស់ដៃ​ជាំភ្នែក​ជាំមុខ ។ ក្រោយ​ពេល​ទទួល​រង​នូវ​ការ​វាយដំ​នេះ នាង​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៦។

ការ​ផ្ទុះ​ហឹ​ង្សា ដែល​បង្ករឿង​ដោយ​ស្ត្រី​ជា​ប្រពន្ធ វាយដំ​លើ​ស្រី​ស្នេហ៍​របស់​ប្ដី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណុច​លក់​មីឆា​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក បន្ទាប់​ពី​នារី​រូប​នោះ បាន​បណ្តើរ​ប្ដី​គេ​នោះ​ដើរ​លេង ហើយ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ នាង​ក៏​បាន​ស្រែក​ប្រាប់​ថា «ប្តី​នៅ​ជាមួយ​ស្រី» ​គឺ​និយាយ​បែប​បញ្ឈឺចិត្ត ។

នារី​ដែល​ លង់ខ្លួន​ព្រោះ​ស្នេហ៍​ប្តី​គេ​នោះ​ឈ្មោះ​សៀង ហុង អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​មានស្រុក​កំណើត​នៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ខេត្តកំពង់ធំ ។ ចំណែក​បុរស​ស្នេហ៍​ដែល​ភ្លេច​ប្រពន្ធ និង​កូន​ មក​លួច​បណ្ដើរ​សង្សារ​មានឈ្មោះ ស៊ី​ន អាយុ​២៦​ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទ នៅ​ផ្សារ​ទំនប់ ហៅ​ផ្សារ​ងិ​ន​អាន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ខេត្តកំពត មាន​ប្រពន្ធ​ និង​កូនប្រុស​២​នាក់ ។

តាម ​នារី​ឈ្មោះ​សៀង ហុង បាន​លាតត្រដាង​ថា រូប​នាង​មាន​ទំនាក់ទំនង​ស្នេហា និង​ស្រលាញ់​គ្នា​លួចលាក់ ជាមួយ​បុរស​ជា​ប្តី​គេ​នោះ មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ។ នាង​ថា ​ភ្លើង​ស្នេហ៍​បាន​ឆេះ​ឡើង តាម​រយះ​នាង​ទៅ​ទិញ​ស៊ី​ម​ទូរស័ព្ទ ហើយ​ប្រុស​នោះ​លួងលោម​សុំ​ស្នេហ៍​ពី​នាង ។ ការ​រស់នៅ​ជាមួយ​គ្នា​មិន​មានកូន​នោះ​ទេ ហើយ​បុរស​ដែល​នាង​ស្រលាញ់ តែងតែ​បបួល​នាង​ដើរ​លេង និង​ធ្វើ​អ្វី​ៗ​ដែល​មាន​សេចក្តីសុខ​ជាមួយ​គ្នា ។

តាម ​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៣ ឧសភា ពួក​គេ​ទាំង​ពីរ​នាក់​ក៍បាន​នាំ​គ្នា​មក​ហូប​មីឆា​ នៅ​តាម​ផ្លូវ​លេខ​៥៩៨ កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​សួរ​បុរស​ជា​ប្តី​ថា នៅ​ទីណា​ចូល​ផ្ទះ​វិញ​អត់? តែ​ត្រូវ​បុរស​ជា​ប្តី​ឆ្លើយ​តប​ទៅ​វិញ​ថា នៅ​កន្លែង​លក់​ទូរស័ព្ទ​ផ្សារ​ទំនប់ ។ ខណៈ​ពេល​ដែល​និយាយ​ទូរស័ព្ទ​មិន​ទាន់​បិទ​ផង នាង​ជា​ស្រី​ស្នេហ៍​ដែល​អង្គុយ​ក្បែរ​គ្នា ក៍បាន​ស្រែក​បន្ទរ​លេង​របៀប​បញ្ឈឺ​ថា ប្តី​ជាប់រវល់​នៅ​ជាមួយ​ស្រី ។ លុះ​បន្តិច​ក្រោយមក ស្ត្រី​ជា​ប្រពន្ធ​បាន​ហៅ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​បម​ក​ដល់​ ។ នាង​និយាយ​ថា ក្នុង​ពេល​ជួប​មុខ​ប្រពន្ធ​របស់​ប្រុស​ស្នេហ៍​នោះ នាង​បាន​សួរ​ទៅ​បុរស​កំពូល​ស្នេហ​នេះ​ថា «រវាង​ប្រពន្ធ និង​នាង​យក​មួយ​ណា?» ទើប​កើត​ទៅ​ជា​ទំនាស់​គ្នា​បែកផ្សែង ហើយ​បុរស​ដែល​មក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ដោយ​ទ្រាំ​មិន​បាន ក៍​ស្ទុះ​ទៅ​វ៉ៃ​នាង​ចំ​មុខ​ខាងស្តាំ​ចំនួន​២​ដៃ បណ្តាល​អោយ​ជាំភ្នែក រួច​ពួក​គេ​បាន​គេច​បាត់​ទៅ ។

ទាក់ទង​នឹង​ពា​ក្ស​បណ្ដឹង​របស់​ ស្ត្រី​ដែល​ស្រលាញ់​ប៉ះ​ប្ដី​គេ​នេះ នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បាន​ណែនាំ​អោយទៅ​ប្តឹង នៅ​ប៉ុស្តិ៍​បឹង​កក់​ទី​១​វិញ ព្រោះ​អំពើ​មាន​ហឹ​ង្សា បាន​កើត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កក់​ទី​១ ។

តាម ​ស្ត្រី​រូប​នោះ បានអោយ​ដឹង​ថា ការ​មក​ប្តឹង​នេះ គឺ​នាង​ចង់អោយ​ប្តី​ប្រពន្ធ​ចេញ​មុខ​មក​ដោះស្រាយ ដោយ​នាង​ទាម​ទារជំងឺចិត្ត​នៃ​ការ​ខូចខាត​ខ្លួនប្រាណ​ចំនួន​១​ពាន់​ដុល្លារ រួច​ឈប់​ទាក់ទង​គ្នា ។ នាង​និយាយ​ថា ឱ្យ​តែ​សងជម្ងឺចិត្ត​មក​ខ្ញុំ សុំ​បាយ​ៗ​ហើយ​ប្តី​គេ ៕

ព័ត៌មានប្រហាក់ប្រហែល


  • ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៣៦



    រាជធានី​ភ្នំពេញ ៖ ទាក់ទិនទៅ​នឹង​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​ដោះ​លែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​សាលា​រាជធានី​ភ្នំពេញ​នេះ



  • ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១០:៥៨



    ខេត្ដបាត់ដំបង ៖ ក្រោយពីសមត្ថកិច្ច​បាន​ឃាត់ខ្លួនយុវជន​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ខណៈ​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​សំពៅ​លូន



  • ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៦:៣២



    ខេត្តកំពង់ឆ្នាំង ៖ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រតន​មុនី​សាគរ​ហៅ​វត្ត​ទឹក​ហូត​ស្ថិត​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​វត្ត



  • ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:៣២



    រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​គ្លីនិក «​ឃឹម រ៉ា​នី​» ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​បាន​សម្រេច​បិទ តាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី



  • ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១០:០៥



    ខេត្ដកំពត ៖ សិប្បកម្ម​កិន​ថ្ម​ខ្នាត​តូច​ចំនួន​៤​កន្លែង​ដែល​មា​នទី​តាំងនៅ​ជិត​ៗ​គ្នា អម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ស្ថិត​នៅ​ក្នុងភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច