Oppo F1 Plus​ ​ម៉ូដែល​ពិសេស​ សម្រាប់​អ្នក​គាំទ្រ​ ​Barcelona​

ក្រោយ​ពី​បាន​ចាប់​ដៃ​គូរ​ជា​មួយ​ ​Barcelona​ ក្រុមហ៊ុន ​Oppo​​​ ​បាន​បញ្ចេញ​ស្មាតហ្វូន​ ​ម៉ូដែល​ពិសេស​មួយ​ចំនួន​ដូច​ជា​ ​R7​ ​Plus​ ​FC​ ​Barcelona​ ​Edition​ ​សម្រាប់​ផ្គាប់ចិត្ត​អ្នក​គាំទ្រ​ក្រុម​ ​Barcelona​។​

 

Oppo F1 Plus​ ​ម៉ូដែល​ពិសេស​ សម្រាប់​អ្នក​គាំទ្រ​ ​Barcelona​

 

យោង​តាម​ ​Gsmarena​ ​បាន​បង្ហាញ​ថា​ ​Oppo​ ​ត្រៀម​បញ្ចេញ​ ​Oppo F1 Plus​ ​ឬ​ ​R9​ ​ម៉ូដែល​ពិសេស​ ​ដែល​មាន​ភ្ជាប់​ជា​មួយ​ស្លាក​សញ្ញា​ ​(Logo) របស់​ ​Barcelona​។​ ​ម៉ូដែល​ពិសេស​នោះ​ ​ជា​ផលិត​ផល​មាន​កំណត់​ ​ដែល​មាន​ ​២​ ​ពណ៌​គឺ​ក្រហម​ ​និង​ប្រផេះ​ ​ហើយ​មាន​រំលេច​នូវ​ស្លាក​សញ្ញា​ ​Barcelona​ ​ពណ៌​មាស​ដ៏​ទាក់​ទាញ​។​

 

Oppo F1 Plus​ ​ម៉ូដែល​ពិសេស​ សម្រាប់​អ្នក​គាំទ្រ​ ​Barcelona​

 

Oppo​ ​F1​ ​Plus​ ​ មាន​បំពាក់​អេក្រង់​ប្រភេទ​ ​FullHD AMOLED​ ​ទំហំ​ ​៥,៥​ ​អិញ​ ​និង​ដំណើរ​ការ​ដោយ​បន្ទះ​ ​chip​ ​ប្រភេទ​ ​Helio P10​ ​ហើយ​កាមេរ៉ា​មាន​កម្រិត​ចាប់​រូបភាព​ ​១៦​ ​មេហ្គាភិចសែល​។​ ​កាលបរិច្ឆេទ​​ចេញ​លក់​​ស្មាតហ្វូន​នេះ​ ​មិន​ទាន់​មាន​ការ​​បញ្ជាក់​ទេ​​ ទោះ​បី​​គេ​ដឹង​ថា​អាច​ចេញ​លក់​​លើ​ទី​ផ្សារ​ ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​៕

 

អាន​បន្ត​ ​៖​​  ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ ​gsmarena