Song Joong Ki បំបែក​កំណត់​ត្រា​ចំនួន​អ្នក​ទស្សនា​ទូរទស្សន៍​ចិន

វត្តមាន​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Song Joong Ki បាន​ជួយ​​ឲ្យ​កម្មវិធី​ទូរទស្សន៍​ចិន “Happy Camp” បំបែក​កំណត់​ត្រា​ចំនួន​អ្នក​ទស្សនា​ក្នុង​ឆ្នាំ ២០១៦។

 

Song Joong Ki បំបែក​កំណត់​ត្រា​ចំនួន​អ្នក​ទស្សនា​ទូរទស្សន៍​ចិន

 

កាល​ពី​ថ្ងៃ​ទី ២១ ខែ​ឧសភា​មុន​នេះ តាម​រយៈ​បណ្ដាញ​សង្គម តំណាង​ក្រុមហ៊ុន​របស់​តារា​សម្ដែង​រូប​ស្រស់ Song Joong Ki នៅ​ប្រទេស​ចិន​បាន​ប្រកាស​ថា៖ “កម្មវិធី​កម្សាន្ត Happy Camp ដែល​មាន​ការ​ចូល​រួម​របស់ Song Joong Ki នោះ​បាន​មាន​ចំនួន​អ្នក​ទស្សនា ២,៦១​%។ នេះ​គឺ​ជា​ចំនួន​អ្នក​ទស្សនា​ខ្ពស់​បំផុត​ទូទាំង​ប្រទេស ហើយ​ក៏​ជា​កម្មវិធី​ដែល​មាន​ចំនួន​អ្នក​ខ្ពស់​ជាង​គេ​បំផុត​គិត​ពី​ដើម​ឆ្នាំ​២០១៦​ផង​ដែរ”។

 

បន្ទាប់​ពី​ល្បី​កក្រើក​តាម​រយៈ​រឿង​ភាគ “Descendant of the Sun” តារា​ប្រុស​អាយុ​៣០​ឆ្នាំ​ត្រូវ​បាន​កម្មវិធី “Happy Camp” អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ជា​ច្រើន​ដង។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ Song Joong Ki បាន​សម្ដែង​ឈុត​ឆាក​ក្នុង​រឿង​ជា​ច្រើន​ឡើង​វិញ ក៏​ដូច​ជា​លេង​ល្បែង​ជា​ច្រើន​ផង​ដែរ។​ ទស្សនាវីដេអូពីកម្មវិធី ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi