បច្ចុប្បន្ន​មាន​ផ្ទះ២ តែ​កែវ វាសនា​​ ត្រៀម​ជាង២០ម៉ឺន​ ទិញ​​ថែម១ទៀត

ទើប​តែ​រៀបការ​ជា​មួយ​កូន​អ្នក​ជំនួញ​ធំ​​ម្នាក់​នៅ​ឯ​ស្រុក មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ​ មិន​​បាន​ប៉ុន្មាន​ផង តារា​ចម្រៀង កែវ វាសនា បាន​បង្ហើប​ប្រាប់ Sabay ថា លោក​កំពុង​តែ​ស្វែង​រក​ទិញ​​​ផ្ទះ​​​​បន្ថែម​១ទៀតជា​ថវិកា​គម្រោង​ជាង ២០ម៉ឺន​ដុល្លារ ខណៈ​ដែល​បច្ចុប្បន្ន​ ​ខ្លួន ​​និង​ភរិយា​មាន​ផ្ទះ​ម្នាក់​​មួយ​រួច​​ទៅ​ហើយ។

 

បច្ចុប្បន្ន​មាន​ផ្ទះ២ តែ​កែវ វាសនា​​ ត្រៀម​ជាង២០ម៉ឺន​ ទិញ​​ថែម១ទៀត

 

” ចង់​​ទិញ​ត្រឹម​២០ម៉ឺន​ស្ដើង​អី​ទេ​បង ឥឡូវ​​ហ្នឹង​កំពុងតែ​រក​មើល​ បុរី​​ក្បែរៗ ភ្នំពេញ​យើង​ហ្នឹង ” កែវ វាសនា លើក​ឡើង។ តារា​ចម្រៀង​ដែល​ល្បី​ជូន​ថ្លៃ​បណ្ណាការ​​ក្រុម​គ្រួសារ​ខាង​ស្រី​​យក​តាម​លេខ​ហុងស៊ុយ​រូប​នេះ​ មិន​ទាន់​ប្រាកដ​ថា ខ្លួន​សម្រេច​​ចិត្ត​ទិញ​ក្នុង​បុរី​ណា​មួយ​ឡើយ ត្បិតអី​​បុរី​នៅ​ភ្នំពេញ​មាន​​​ច្រើន ហើយ​សុទ្ធតែ​​ប្រជុំ​ទៅ​ដោយ​ដំបន់​សេដ្ឋកិច្ច​​ទាំង​អស់។ លោក​បាន​លើក​ឡើង​ថា មាន​គេ​​ណែនាំ​​ច្រើន​ឲ្យ​ទិញ​នៅ​បុរី​នេះ​បុរី​នោះ ប៉ុន្តែ​មិន​ទាន់​​សម្រេច​នៅ​ឡើយ។

 

បច្ចុប្បន្ន​មាន​ផ្ទះ២ តែ​កែវ វាសនា​​ ត្រៀម​ជាង២០ម៉ឺន​ ទិញ​​ថែម១ទៀត

 

ដោយ​មិន​រាប់​បញ្ចូល​ផ្ទះ​នៅ​ស្រុក​កំណើត​ទាំង​សង​ខាង សម្រាប់​តែ​នៅ​ភ្នំពេញ​​លោក កែវ វាសនា និង ភរិយា បច្ចុប្បន្ន​​មាន​ផ្ទះ​ចំនួន២ គឺ​ផ្ទះ​លោក​មួយ និង ផ្ទះ​ភរិយា​មួយ តែ​​តារា​រូប​នេះ​ មិន​បាន​ប្រាប់​ពី​តម្លៃ​ផ្ទះ​ទាំង​នោះ​ឡើយ។ បច្ចុប្បន្ន​​​លោក និង ភរិយា កំពុង​តែ​ស្នាក់​នៅ​ផ្ទះ​មួយ​នៅ ក្នុង​បុរី​ពិភព​ថ្មី​ចម្ការ​ដូង៕

 


អត្ថបទ៖ ខុត សីហា